ព័ត៌មានទាន់ហេតុការណ៍៖

ទោះឆ្កួត​ឬជា​ ក៏នៅតែជាគ្រួសារ!​ បុរសម្នាក់មានជំងឺសរសៃប្រសាទ​ ចងកសម្លាប់ខ្លួន២លើក គ្រួសារជួយទាន់ពេល

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែមានជំងឺសរសៃប្រសាទនៅជាប់នឹងខ្លួន ធ្វើឲ្យបុរសម្នាក់ចេះតែចង់ចងកសម្លាប់ខ្លួនចោលប្រពន្ធ និងកូន ប៉ុន្តែមិនបាន សម្រេចតាមបំណងនោះឡើយ ដោយសារបានកូនប្រុសប្រទះឃើញទាន់ ស្រែកឆោឡោឲ្យអ្នកភូមិជួយ កាត់ខ្សែទម្លាក់ចុះរួច នាំទៅសង្គ្រោះនៅមន្ទីរពេទ្យ ទើបមិនស្លាប់ និងបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយកាលពីលើកមុនគាត់បានចងកម្ដងដែរប៉ុន្តែមិនបានសម្រេចឡើយ លុះលើកនេះបានចងម្ដទៀត នៅតែមិនស្លាប់ដដែល។

បុរសរងគ្រោះខាងលើនោះមានឈ្មោះ ទឹម ជៀប អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិជើងឯក សង្កាត់ជើងឯក មានប្រពន្ធ ឈ្មោះម៉ៅ ផល អាយុ២៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ និងមានកូនប្រុស២នាក់នៅក្នុងបន្ទុកគ្រួសារ ផងដែរ ហើយបុរសនោះត្រូវបានក្រុមគ្រួសារនាំយកទៅសង្គ្រោះបន្ទាន់នៅក្នុងមណ្ឌលសុខភាពជើងឯក។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈពេលដែលប្រពន្ធទៅធ្វើការបាត់ នៅសល់តែ កូនប្រុសតូចៗនៅជាមួយ ហើយកូនរវល់លេងភ្លេចខ្លួន បុរសនោះបានយកខ្សែនីឡុង ទៅចងកជាប់នឹងធ្នឹម ផ្ទះ ប៉ុនប៉ងសម្លាប់ខ្លួន ប៉ុន្តែខណៈនោះត្រូវបាន កូនប្រុសប្រទះឃើញតាមបង្អួច ស្រែកឲ្យអ្នកជិតខាង ជួយទើបមានការភ្ញាក់ផ្អើល ហើយនាំគ្នាជួយស្រាយខ្សែចេញ និងនាំទៅកាន់មន្ទីរពេទ្យ រួចផុតពីសេចក្ដីស្លាប់ ហើយការព្យាយាមចងកសម្លាប់ខ្លួននោះ ២ដងទាំងលើកនេះហើយ ប៉ុន្តែមិនបានសម្រេចព្រោះត្រូវបានក្រុមគ្រួសារជួយទាន់រហូតមក ៕ ជីម ភារ៉ា ដង្កោ

img_7370 img_7365 img_7366 img_7367 img_7369


ចែករំលែក៖