ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនពេក​ បង្ខំចាប់ហ្វ្រាំងជ្រុលចូលក្រោមរថយន្តអូសជិត២០ម៉ែត្រ​ រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូធុនធំម៉ាក ភ្លូស្សា ជិះឡើងស្ពានលឿន ហើយអ៊កសើនិងរថយន្តនៅខាងមុខ បណ្តាលឲ្យចាប់ហ្វាំងបង្ខំដួលចូលក្រោយរថយន្តមួយគ្រឿងម៉ាក ISUZU អូសជាង ២០ម៉ែត្របណ្ដាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុចលើស្ពានជ្រោយចង្វាថ្មី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ភ្លូស្សាពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១CL-២៨៩៨ ជិះឡើងលើស្ពានជ្រោយចង្វាថ្មី ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ពាក់កណ្តាលស្ពានហើយនោះ ដោយមានរថយន្តមួយគ្រឿងទៀតម៉ាក ISUZU ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ ១E-០៩៧៩ ធ្វើឲ្យម៉ូតូធំ អ៊កស៊ឿនឹងរថយន្តនៅពីមុខ រួចចាប់ហ្វ្រាំងបង្ខំ ក៏បណ្ដាលឲ្យដួលបុកចូលក្រោមរថយន្ត ISUZU ពេញទំហឹង គាប់ជាប់ក្រោមរថយន្តអូស ជាង ២០ម៉ែត្រ ឯរថយន្តក្បាលត្រឡប់ក្រោយវិញ ធ្វើអោយបុរសជិះម៉ូតូធំរងរបួសធ្ងន់ ហើយភ្លាមៗ ត្រូវបានមិត្តភក្តិជិះម៉ូតូតាមមកពីក្រោយលើកដាក់ម៉ូតូដឹកទៅកាន់មន្ទីរពេទ្យកាល់ម៉ែតដើម្បីជួយសង្គ្រោះ។

បន្ទាប់មក ដោយគ្មានអ្នកឃាត់ម្ចាស់រថយន្តបង្ក ទើបអ្នកបើកបររថយន្ត បានគេចខ្លួនបាត់ពីកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលខណ្ឌជ្រោយចង្វា ដែលនៅគោលដៅក្បែរ កន្លែងកើតហេតុ បានទាក់ទងទៅនគរបាលខណ្ឌដូនពេញអោយមកមើល ហើយនគរបាលខណ្ឌដូនពេញបានទាក់ទងទៅជំនាញចរាចរណ៍ក្រុងមកវាស់វែងយករថយន្តនឹងម៉ូតូយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕ ជីម ភារ៉ា ដង្កោ

img_9527 img_9509 img_9512 img_9517 img_9521


ចែករំលែក៖