ព័ត៌មានទាន់ហេតុការណ៍៖

អតីតប្តីហៅមកដេកនៅក្នុងផ្ទះសំណាក់បឹងឈូក រួចសម្លុតយកសម្ភារៈមួយចំនួនអស់ជិត៣០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ នារីរូបស្រស់ម្នាក់ត្រូវបុរសអតីតជាប្តីប្រើល្បិច ហៅទៅដេកជាមួយនៅក្នុងផ្ទះសំណាក់យីហោ(បឹងឈូក) ហើយបានសម្លុតយកសម្ភារមួយចំនួនបើគិតជាប្រាក់អស់ជិត៣០០ដុល្លារ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង០០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងផ្ទះសំណាក់យីហោ បឹងឈូក សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នារីរងគ្រោះមានឈ្មោះ ប៉ែន លាងហុីម អាយុ១៧ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅម្តុំទួលសង្កែ និងមានស្រុកកំណើតស្រុកបារាយខេត្តកំពង់ធំ ។ ចំណែកបុរសដែលជាសង្សានោះមានឈ្មោះ បូ ណាអាយុ២៥ឆ្នាំស្នាក់នៅជិតកន្លែងកើតហេតុនិងមានស្រុកកំណើតខេត្តព្រៃវែង។

តាមការរៀបរាប់របស់នារីរងគ្រោះបានអោយដឹងថា រូបនាង និងបុរសខាងលើបានរួមរស់ប្តីប្រពន្ធនៅជាមួយគ្នារយះពេល២ឆ្នាំមកហើយ ៗបានកូន១ទៀតផង ប៉ុន្តែពួកគេពុំបានរៀបការទេ ក្រោយមកមានការរកាំរកូសតិចតួច ទើបពួកគេបែកផ្លូវគ្នាមកធ្វើការនៅភ្នំពេញ ហើយរយៈពេល២ទៅ៣ថ្ងៃមុនពេលកើតហេតុ បុរសជាប្តីនោះ បានខ័លណាត់នាងអោយមកជួបនៅផ្ទះសំណាក់ខាងលើ ដោយប្រាប់ថា អោយលុយនាងចាយ ទើបនាងសុខចិត្តទៅជួបហើយ ដោយមនោសញ្ចេតនាធ្លាប់ជាប្តីប្រពន្ធពីមុនមកផង ក៏សំរេចចិត្តដេកជាមួយទៅ ។

ប្រភពពីនារីរងគ្រោះបន្តទៀតថា មុនពេលកើតហេតុ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង១និង០០នាទីយប់ សង្សារចាស់បានខលហៅអោយនាងមកផ្ទះសំណាក់បឹងឈូក ដោយប្រាប់ថា មកយកលុយចាយ ពេលនោះនាងក៏បានមកដល់ផ្ទះសំណាក់ខាងលើ ហើយគេបានជួលបន្ទប់ដេកជាមួយគ្នាមួយយប់ លុះដល់ថ្ងៃទី២៦ វេលាម៉ោង១និង១០នាទីរសៀល នាងបានប្រាប់ថា ឯណាលុយថាអោយខ្ញុំៗដល់ម៉ោងទៅផ្ទះវិញហើយ ពេលនោះ បុរសជាសង្សារបានឆ្លើយថា គ្មានលុយអោយទេ ហើត្រូវដោះខ្សែកចិញ្ចៀន និងទូរស័ព្ទដៃអោយមកយើង(បុរសអតីតប្តី) ហើយបើនាងចង់ទៅណា ក៏ទៅៗ ពេលនោះបុរសខាងលើបានធ្វើសកម្មភាពដោះយកខែ្សក១ខែ្ស ចិញ្ចៀន១វង់ និងទូរស័ព្ទដៃ២គ្រឿង សរុបជាប្រាក់អស់ជិត៣០០ដុល្លារគេចខ្លួនបាត់ ក្រោយមកនាងបានដើរកបុរសនោះមិនឃើញ ទើបដល់ព្រឹកថ្ងៃទី២៧ ខែ ឆ្នាំដដែល រូបនាងបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋាលភ្នំពេញថ្មី ដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ ៕ តុង សីហា

aw r6


ចែករំលែក៖