ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសាកសពក្នុងខ្ទមចាំចម្ការស្វាយសង្ស័យខ្យល់គរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រទះឃើញសាកសពបុរសវ័យចំណាស់ម្នាក់ នៅក្នុងខ្ទមចាំចំការស្វាយមួយកន្លែង សង្ស័យជំងឺខ្យល់គបង្កការភ្ញាក់ផ្អើលដល់សំណាក់ប្រជាពលរដ្ឋនិងសមត្តកិច្ចផងដែរ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចខ្ទមក្នុងចម្ការស្វាយមួយកន្លែង ស្ថិតក្នុងភូមិក្បាលតំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ម៉ៅ ហាន ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលតំរី ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

ប្រភពព័ត៌មានពីសមត្តកិច្ចនគរបាលខាងលើបន្តថា ជនរងគ្រោះស្លាប់(ម៉ៅ ហាន) គាត់ចាំនិងមើលថែរចម្ការឲ្យឈ្មោះ ឌុក សារ៉ែម ភេទប្រុស អាយុ ៦៤ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

ប្រភពដដែលបន្តទៀតថា ក្រោយមានការភ្ញាក់ផ្អើលពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងមានសេចក្តីរាយការណ៍កំលាំងមន្រ្តីជំនាញបានចុះដល់កន្លែងកើតហេតុ ហើយបាននាំគ្នាពិនិត្យយ៉ាងយកចិត្តទុកដាក់ ដើម្បីចាប់យកវត្ថុតាងផ្សេងៗ ប៉ុន្តែពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យ ជាប់ពាក់ព័ន្អនឹងករណីឃាតកម្មនោះទេ ទើបប្រគល់សាកសពឲ្យក្រុមគ្រួសារសាច់ញាតិ មកទទួលយកទៅចាត់ចែងតាមប្រពៃណី ៕ ប៉ឹម ពិន

ds-1 ds-2 ds-3 ds-4


ចែករំលែក៖