ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវរថយន្ដបើកបុកស្លាប់ហើយបើករត់គេចបាត់មិនស្គាល់អត្តសញ្ញាណ

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោងវេលាម៉ោង ១៨ និង ៤៥ នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ បុរសម្នាក់ត្រូវរថយន្ដបើកបុកស្លាប់នៅនិងកន្លែងកើតហេតុហើយបើករត់គេចបាត់ដោយមិនស្គាល់អត្តសញ្ញាណ នៅលើកំណាត់ផ្លូវជាតិលេខ៦ ភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង រវាងរថយន្ត បុកនិង ម៉ូតូ ដោយពុំបានស្គាល់ អត្តសញ្ញាណរថយន្តឡើយ គ្រាន់តែដឹងថារថយន្ដបានបុកម៉ូតូក្នុងទិសដៅស្របគ្នា បើកបរដោយឈ្មោះ ហម ណូយ ភេទប្រុស អាយុ ៤០ ឆ្នាំ ស្នាក់នៅភូមិពុកយុក សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានបើកម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1E-0950 (ស្លាប់នៅកន្លែងកើតហេតុ) ចំណែកអ្នកបើករថយន្ដបានបើកគេចខ្លួនបាត់ស្រមោល ដោយពុំបានស្គាល់អត្តសញ្ញាណនៃរថយន្ដនោះឡើយ ព្រោះពេលហេតុការណ៍កើតឡើង ពុំមានអ្នកណាបានឃើញ និងនៅជិតកន្លែងកើតហេតុនោះទេ លុះពេលកើតហេតុរួចទើបដឹងថា មានមនុស្សស្លាប់ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ ប្រគល់សាកសពជូនក្រុមគ្រួសារ និងប្រមូលវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ហើយបើកការស៊ីបអង្គេតតាមរកជនបង្កឲ្យចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុន រិទ្ធី

fsd-1 fsd-2 fsd-3


ចែករំលែក៖