ខេត្តព្រៃវែង ៖ បុរសម្នាក់ត្រូវបានសមត្ថ កិច្ចចាប់ខ្លួនភ្លាមៗបន្ទាប់ពីបុរសរូបនេះ បបួលក្មេងស្រីម្នាក់ទៅបេះផ្លែរពាក់ហើយពេលទៅដល់ក្នុងព្រៃក៏ធ្វើសកម្មភាពចាប់ រំលោភតែម្តង។ ករណីចាប់ខ្លួនជនសង្ស័យ នេះសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង១និង៥៦នាទីរសៀលថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងព្រៃក្បែរភូមិបឹងព្រះ ឃុំគ្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង ។
ប្រភពពីមន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យត្រូវចាប់ខ្លួនឈ្មោះ ណាង ណៃ អាយុ២៨ឆ្នាំ រស់នៅភូមិបឹងព្រះ ឃុំគ្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ រីឯក្មេង ស្រីរងគ្រោះមានអាយុ៥ឆ្នាំត្រូវបានក្រុម គ្រួសារបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។
នគរបាលស្រុកកំចាយមារបានឲ្យដឹងទៀតថា បច្ចុប្បន្នក្មេងស្រីរងគ្រោះរស់នៅជាមួយជីដូនក្រោយពីឪពុកម្ដាយរបស់នាង បានលែងលះគ្នា។ មុនពេលកើតហេតុជនសង្ស័យបានបបួលក្មេងស្រីរងគ្រោះទៅបេះផ្លែល្ពាក់នៅក្នុងព្រៃខាងលិចផ្ទះចម្ងាយប្រហែល២០០ម៉ែត្រដោយជនសង្ស័យ កុហកនិងបញ្ឆោតឲ្យលុយនាង១.៥០០ រៀល។ ស្រាប់តែពេលទៅដល់ក្នុងព្រៃជនសង្ស័យក៏ធ្វើសកម្មភាពចាប់រំលោភក្មេង ស្រីរងគ្រោះរហូតបានសម្រេចតែម្តង ។
ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកំចាយមារដើម្បីកសាង សំណុំរឿងចាត់ការតាមច្បាប់ ៕សហការី