ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យ២នាក់រក្សាទុកសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យពីរនាក់ត្រូវបានកម្លាំងឯកភាពខណ្ឌដង្កោ ដែលចុះពិនិត្យអាវុធជាតិផ្ទុះបានឃាត់ខ្លួន បន្ទាប់ពីពួកគេបានរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់នៅជាប់និងខ្លួន ។ ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង១៩និង៤០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចមុខវត្តសំបួរ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ជនសង្ស័យទាំងពីរនាក់មានឈ្មោះ ទី១ ឈ្មោះធី ម៉ៅ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅការដ្ឋានសំណង់ជាប់ផ្លូវ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ដដង្កោ និងទី២ឈ្មោះ ឌុត នីរ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុនរបរជាងផ្សារដែក ស្នាក់នៅជាមួយគ្នា។

លោក នៅ ទិត្យ នាយផ្នែកយុត្តិធម៌ខណ្ឌដង្កោ បានបញ្ចាក់ថា នៅវេលាម៉ោង១៩និង០០នាទី កម្លាំងចម្រុះរបស់គណះបញ្ចាការឯកភាពខណ្ឌដង្កោ ដែលដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលរងខណ្ឌ រួមជាមួយលោកវរសេនីយ៍ទោ នាក់ ណារ៉ូ អធិការរងខណ្ឌ និងលោក សុខ សម្បត្តិ នាយកងរាជអាវុធហត្ថខណ្ឌដង្កោ បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះទៅលើយានយន្តគ្រប់ប្រភេទនៅលើផ្លូវ២១៧ ត្រង់ចំណុចមុខវត្តសំបួរ ។លុះដល់វេលាម៉ោងកើតហេតុខាងលើក៏ស្រាប់តែមានជនសង្ស័យ២នាក់ខាងលើជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1G.0912 ទិសដៅពីជើងទៅត្បូងលើផ្លូវ២១៧ ខណះដល់ចំណុចកើតហេតុខាងលើក៏ត្រូវបានសមត្ថកិច្ចហៅឲ្យឈប់ដើម្បីធ្វើការត្រួតពិនិត្យ។ ពេលនោះសមត្ថកិច្ច ក៏បានឃើញជនសង្ស័យឈ្មោះឌុត នីរ៉ា បានទំលាក់ថ្នាំញៀនចំនួន១កញ្ចប់តូចចោលទៅលើដី ហើយសមត្ថកិច្ចក៏បានឃាត់ជនសង្ស័យទាំង២នាក់ខាងលើនិងវត្ថុតាង១កញ្ចប់តូចនិងម៉ូតូ១គ្រឿង យកទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។

ក្រោយសួរនាំរួចជនសង្ស័យទាំងពីរនាក់បានសារភាពថា ពួកគេពិតជារក្សាទុកនូវសារធាតុញៀនពិតប្រាកដមែន ។ហើយសមត្ថកិច្ចកំពុងតែកសាងសាណុំរឿងនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីបញ្ចូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕ ភារ៉ា ដង្កោ

img_0795 img_0792 img_0793 img_0794


ចែករំលែក៖