ខេត្ដសៀមរាប៖ជនល្មោមកាបម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅកាន់តុលាការដើម្បីចាតិវិធានការតាមច្បាប់ក្រោយពីរំលោភក្មេងស្រីអាយុ១១ឆ្នាំ ជាច្រើនលើកនៅក្នុងបន្ទប់ទឹកផ្សារទំនើបមួយក្នុងខេត្ដសៀមរាប។
ហេតុការណ៍នេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ជនសង្ស័យម្នាក់ពាក់ព័ន្ធចាប់រំលោភក្មេងស្រីម្នាក់អាយុ១១ឆ្នាំ ឈ្មោះខុន គោ អាយុ៤១ឆ្នាំ មុខរបរជាសន្តិសុខG.P.S.យាមនឹងស្នាក់នៅផ្សារទំនើបភូមិមណ្ឌល៣សង្កាត់ស្លក្រាមក្រុង-ខេត្តសៀមរាប។
លោកអនុសេនីយ៍ត្រីធឹមរិទ្ធានាយរងប៉ុស្តិ៍ សង្កាត់ស្លក្រាមបានប្រាប់ភ្នាក់ងារព័ត៍មានថា ជនរងគ្រោះមានឈ្មោះហ.ម ភេទស្រី អាយុ១១ឆ្នាំជាសិស្សស្នាក់នៅជាមួយឪពុកម្តាយនៅបន្ទប់ជួល សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។
លោកនាយរងប៉ុស្តិ៍បានបន្តរទៀតថា ជនសង្ស័យដែលល្មោភកាមបានសារភាពថា ខ្លួនពឹតជាបានចាប់រំលោភក្មេងស្រីឈ្មោះហ.ម.តាំងពីខែវិច្ឆិកា ឆ្នាំ២០១៦ លើកទី០១នៅវេលាម៉ោង១៥និង០០នាទី នៅក្នុងបន្ទប់ទឹកផ្សារទំនើបបានចំនួន០២លើក ជាក់ស្តែងលើកទី០២ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១៤និង០០នាទី ចាប់រំលោភក្មេងស្រីម្តងទៀត បានសម្រេចចំនួន០២លើកក្នុងបន្ទប់ទឹក ក្នុងផ្សារទំនើបដដែល។
សមត្ថកិច្ចអោយដឹងថា ការពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ម្តាយក្មេងស្រីរងគ្រោះបានហៅកូនស្រីមកញាំបាយ ពេលនោះកូនស្រីដែលរងគ្រោះបាននិយាយប្រាប់ថា អត់ស្រួលខ្លួន ពេលនោះ មានការសង្ស័យ ព្រោះកូនរបស់គាត់ហាក់ដូចមានអ្វីប្លែក ពេលនោះគាត់បានតាមដាន ពេលកូនគាត់ចូលទៅក្នុងបន្ទប់ទឹក ពេលនោះម្តាយក្មេងរងគ្រោះបានឃើញជនល្មោភកាមចាប់ស្រាតខោកូនស្រីគាត់នៅក្នុងបន្ទប់ទឹកពេល គាត់បានស្រែកឆោឡោគេជួនពេលនោះ គាត់បានចាប់ជនល្មោភកាមចប់រួចបានខលហៅសមត្ថកិច្ចនគរបាលសង្កាត់ស្លក្រាមមកទទួលជនល្មោភកាម។ ។
ជនសង្ស័យល្មោភកាមឥឡូវសមត្ថកិច្ចនគរបាលកំពុងកសាងសំណុំរឿងបញ្ជួនខខ្លួនទៅកាន់តុលាការដីម្បីចាត់ការទៅផ្លូវច្បាប់នៅព្រឹកថ្ងៃទី១៣ ខែធ្នួ ឆ្នាំ២០១៦៕ ជានិរន្ដរ៍