ភ្នំពេញ៖ ឪពុកចុងល្មោភកាមម្នាក់ ត្រូវបានកំលាំងនគរបាលព្រហ្មទណ្ឌខណ្ខដង្កោឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រី ប្តឹងទៅលើជនសង្ស័យរូបនោះដែលជាឪពុកចុងបានបៀតបៀនកេរ្តិខ្មាស់ទៅលើក្មេងស្រីដែលត្រូវជាកូនចុង ។
ដោយមានការរាយការណ៍ពីលោកស្រី ទៀង សំអុន ជាទីប្រឹក្សាសង្កាត់រលួស ខណ្ខដង្កោដែលទ្រាំនឹងទង្វើជនអគតិដែលត្រូវជាឪពុកចុងរបស់កុមារីរងគ្រោះ ឈ្មោះ ចាន់ ស្រីម៉ៅ ហៅស្រីកា អាយុ៩ឆ្នាំស្នាក់នៅជាមួយម្តាយបង្កើតឈ្មោះង៉ាន់ ស្រីវឿនភេទស្រីអាយុ៣៦ឆ្នាំមុខរបរកសិករដោយមានប្តីក្រោយដែលជាជនអគតិមានឈ្មោះ ជន ជឿន មានអាយុ៣៧ឆ្នាំមុខរបរកសិករស្នាក់នៅក្នុងផ្ទះជាមួយគ្នានៅភូមិព្រះធាតុសង្កាត់រលួសខណ្ខដង្កោរាជធានីភ្នំពេញដោយឪពុកចុងរូបនេះតែងតែវាយដុំទាត់ធាក់ប្រពន្ឋនិងកូនស្ទើតែរៀងរាល់ថ្ងៃ ដែលស្ត្រីជាម្តាយតែងតែលាក់រឿងមិនបញ្ចេញអោយក្រុមគ្រួសារបងប្អូនបានដឹងនោះទេ។
លុះនៅល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ស្ត្រីម្នាក់ឈ្មោះ យន់ ហឿន ហៅពៅដែលត្រូវជាប្អូនថ្លៃរបស់ម្តាយក្មេងស្រីរងគ្រោះបានមកលេងផ្ទះក៏បានប្រទះឃើញឈ្មោះ ជន់ ជឿនកំពុងតែវាយទាត់ធាក់ប្រពន្ធនិងកូនចុងគាត់ក៏បានចូលទៅជួយឃាតតែជនអគតិនោះមិនស្តាប់ឡើយខណះនោះដែរក៏មានប្រជពលរដ្ឋដែលរស់នៅក្បែរៗនោះបានលួចខ្សឹបប្រាប់ប្អូនថ្លៃរបស់ម្តាយកុមារីរងគ្រោះថាជនខាងលើមិនត្រឹមតែប្រើហឹង្សារលើប្រពន្ធកូននោះទេថែមទាំងអោយកុមាររីរងគ្រោះលេងប្រដាប់ភេទរបស់ខ្លួនហើយជនជននោះយកដៃទៅលេងប្រដាប់ភេទក្មេងស្រីនោះជាច្រើនលើកច្រើនសារមកហើយដោយម្តាយកុមារីមិនហ៊ានប្តឹងសម្ថកិច្ចដូច្នេះស្ត្រីដែលជាប្អូនថ្លៃក៏បានដឹកម្តាយកុមារីរងគ្រោះមកប្តឹងនគរបាលប៉ុស្តិរលួសអោយចាត់ការ។
គ្រាន់តែទទួលបានដំណឹងនេះភ្លាមកំលាំងព្រហ្មទណ្ឌខណ្ខដង្កោក៏បានចុះទៅដល់ផ្ទះជនសង្ស័យខាងលើឃាតខ្លួនយកមកសាកសួរនៅអធិការខណ្ឋដង្កោនៅចំពោះមុខសម្ថតកិច្ចជនសង្ស័យបានសាភាពថារូបគេគ្រាន់តែអោយក្មេងស្រីដែលជាកូនចុងលេងប្រដាប់ភេទខ្លួនតែប៉ុណ្ណោះ។
បច្ចុប្បន្នជនសង្ស័យខាងលើនិងវត្ថុតាំងរួមមានដំបងឈើស្រួចនិងកាំបិតចុងស្រួចបាននាំមកឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ខដង្កោនិងក៏សាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ