ព័ត៌មានទាន់ហេតុការណ៍៖

ប្តីប្រពន្ធគេមិនឈ្លោះគ្នាផង វិទ្យុabcទូរស័ព្ទប្រាប់នគរបាលឲ្យជួយស្ទាក់ឃាត់ហើយថា ប្តីវាយប្រពន្ធ

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលស្ទើមួយខណ្ឌពោធិ៍សែនជ័យចាំស្ទាក់ និងដេញឃាត់ប្តីប្រពន្ធមួយគូបន្ទាប់ពីវិទ្យុabcផ្សាយ ពត៌មានទាន់ហេតុការណ៍ ថាបុរសជាប្តី វាយ ចាប់ប្រពន្ធដឹកតាមម៉ូតូ បង្កការភ្ញាក់ផ្អើលតាំងពីមុខវត្តកំបូល ផ្លូវជាតិលេខ៤ សង្កាត់កំបូល ហើយទូរស័ព្ទប្រាប់សមត្ថកិច្ចជួយអន្តរាគមន៍ ជួយឃាត់សួរនាំ ធ្វើឲ្យសមត្ថកិច្ចជាច្រើនអ្នករួមទាំងអ្នកសាព័ត៌មានផង ដេញតាមស្វែងរក ដល់ត្រង់ចំណុច មុខផ្សារចោមចៅ ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទើបប្រទះជួប សាកសួរនាំទើបដឹងរឿងពិត វាជារឿងប្តីប្រពន្ធ និយាយមិនត្រូវគ្នាដោយសារ រឿងដណ្តើមគ្នាទៅពេទ្យ។

បុរសជាប្តី បានអះអាងថា ខ្លួនជាមន្រ្តីមិនប្រាប់ឈ្មោះ បានឲ្យដឹងថា គាត់ និងប្រពន្ធមិនបានឈ្លោះគ្នាខ្លាំងក្លា ហើយក៏មិនបានវាយប្រពន្ធដែរគ្រាន់តែជជែកគ្នា ដោយប្រពន្ធមានរបួសជើងហើយគាត់ដឹកទៅមន្ទីរពេទ្យក្នុងបញ្ជាការដ្ឋាន ជាពេទ្យរបស់អង្គភាពតែប្រពន្ធសុំប្តីទៅមើលជូតលាងរបួសនៅផ្សារកំបូល សង្កាត់កំបូលទើបមានការជជែកគ្នាបែបនេះ។ ហើយបានដឹកឲ្យប្រពន្ធអង្គុយពីមុខខ្លួនចាប់ឱបនាងបណ្តើរ ដៃម្ខាងកាន់ចង្កូតបើកម៉ូតូបណ្តើរ តាមម៉ូតូគុបជ្រុង សេ៥០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កណ្តាល1B-8460 ក្នុងទិដ្ឋភាពបែបនេះទើបប្រជាពលរដ្ឋឃើញយល់ច្រឡំខលទៅវិទ្យុABCអោយជួយអន្តរាគមន៍។

បន្ទាប់ពីទទួលដំណឹងហើយ ភ្នាក់ងារវិទ្យុABCបានទំនាក់ទំនងទៅនគរបាលខណ្ឌពោធិ៍សែនជ័យ សុំការអន្តរាគមន៍ភ្លាមនោះនគរបាលជាច្រើនអ្នកបានស្ទាក់ចាំមើលរហូតប្រទះឃើញសួនាំទើបដឹងថា ជារឿងមិនពិត។

ចំណែកស្រ្តីជាប្រពន្ធវិញ បានឲ្យដឹងថា ខ្លួនបានមុតអំបែងចាន រយះកែងជើងស្តាំ មិនមែនប្តីវាយ ដូចគេថានោះទេ ហើយចង់ចូលពេទ្យនៅផ្សារកំបូល តែប្តីមិនឲ្យចូល ឌុបដាក់មូ៉តូ ដឹកទៅពេទ្យនៅទីបញ្ជាការដ្ឋានអាវុធហត្ថក្រុង ។

រឿងភ្ញាក់ផ្អើល ដោយសារព័ត៌មានមិនច្បាស់ខាងលើ សមត្ថកិច្ចគ្រាន់តែសាកសួរនាំដឹងសព្វរឿង ហើយអនុញាតឲ្យ២នាក់ប្តីប្រពន្ធខាងលើ បន្តដំណើរឌុបប្រពន្ធទៅពេទ្យ ទាំងទឹកមុខអាម៉ាស ៕សុខាសែនជ័យ

image3 image1 image2


ចែករំលែក៖