ព័ត៌មានទាន់ហេតុការណ៍៖

បងប្អូនបង្កើតផឹកសុីពេលស្រវឹងទាស់សំដីគ្នារឿងចែកកេរអាករក្លាយជាហិង្សាបងដេកគុកប្អូនដេកពេទ្យ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ២នាក់បងប្អូនបង្កើតមានគ្រួសាររៀងខ្លួនម្នាក់កូន១០ម្នាក់ទៀតកូន៧។ បងក្លាយជាអ្នកទោស រីឯប្អូនរបួស ធ្ងន់ធ្ងរ ខណៈដែលផឹកស្រវឹងទាស់សម្តីគ្នាដណ្ដើមកេរមរតកក្លាយជាហិង្សាបងវាយប្អូនដោយបងដេកគុក រីឯប្អូនប្រុសដេក ពេទ្យ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៣ ខែឆ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិកំពង់លើ ឃុំ ក្បាលត្រាច ស្រុក្រគរ ខេត្តពោធិ៍សាត់ ។

នាយរងប៉ុស្តិ៍ក្បាលត្រាចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ មាច ម៉ឺន អាយុ៥៣ឆ្នាំ ភេទប្រុស ជនជាតិខ្មែរប្រពន្ធឈ្មោះ កាន់ ឈូយ អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានកូន បង្កើត១០នាក់ ប្រុស៦នាក់ ស្រី៤នាក់ ត្រូវ ជាបងបង្កើតរបស់ជនរងគ្រោះ។ រីឯជនរង គ្រោះឈ្មោះ មាច បុណ្យ អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធឈ្មោះ មោល នន់ អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានកូន៧នាក់ ប្រុស២នាក់ ស្រី៥នាក់ អ្នកទាំង២រស់នៅ ភូមិកើតហេតុខាងលើ ។

លោកនាយរងប៉ុស្តិ៍បន្តថា មុនពេលកើត ហេតុអ្នកទាំង២នាក់បងប្អូនបានបបួលគ្នាផឹកសុីនៅផ្ទះខាងជនសង្ស័យដែលត្រូវជាបងប្រុសបង្កើតនៅក្នុងភូមិជាមួយគ្នា។ លុះពួកគេផឹករហូតដល់ស្រវឹងរៀងខ្លួននៅម៉ោងកើតហេតុខាងលើក៏បានផ្ដើមទាក់ សម្តីគ្នារឿងចែកកេរមរតករហូតដល់ប្រកែក គ្នាតឹងសរសៃករៀងខ្លួន ហើយខ្លះបានតិចខ្លះបានច្រើនក៏ក្លាយជាអំពើហិង្សាកើតឡើង។ ភ្លាមៗនោះជនសង្ស័យជាបងបាន ស្ទុះយកដែកស្នប់សប់កង់វាយទៅលើប្អូនបង្កើតមួយទំហឹងចំក្បាលចំថ្ងាសខាងមុខ មួយកន្លែងនិងមួយកន្លែងទៀតចំពីលើ កណ្ដាលក្បាលបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរបែកហូរឈាមស្រោចខ្លួនត្រូវបានបញ្ជូនទៅសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។

លោកនាយរងប៉ុស្តិ៍បន្តទៀតថា ជនដៃដល់ត្រូវបានធិការដ្ឋាននគរបាលស្រុកក្រគរ និងមានការសម្របសម្រួលពីលោក តន់ សីហតេជៈ ព្រះរាជអាជ្ញាងអមសាលាដំបូង ខេត្តពោធិ៍សាត់កសាងសំណុំរឿងបញ្ជូនទៅតុលារនៅម៉ោង៣និង១៥នាទីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦តាមនីតិវិធី ៕ ប៉ឹម ពិន

 

ase


ចែករំលែក៖