ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ តើប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកត្រៀមលក្ខណៈរុញចិនឲ្យទៅមួយចំហៀងឬ?

ចែករំលែក៖

ក្រោយលោក ដូណាល់ ត្រាំ ជាប់ឆ្នោតទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងមូស្គូនឹងទីក្រុងវ៉ាស៊ីនតោនកាន់តែប្រសើរឡើងជាលំដាប់ ពិសេសក្រោយពេលដែលលោក ដូណាល់ ត្រាំ បានជ្រើសរើសបុគ្គលកាន់ តំណែងរដ្ឋមន្ត្រីការបរទេសដែលជាមនុស្ស ជិតស្និទ្ធជាមួយរុស្ស៊ី។ ចំណុចទាំងនោះនឹង ធ្វើឲ្យរុស្ស៊ីអាចដោះដៃចេញពីចិនទុកឲ្យ ចិននៅឯកោវិញម្តង។

នៅពេលនេះរដ្ឋាភិបាលទីក្រុងប៉េកាំបាន តាមដានយ៉ាងយកចិត្តទុកដាក់រាល់សកម្មភាពប្រែប្រួលរបស់ទីក្រុងវ៉ាស៊ីនតោននិងមូស្គូក្រោយលោក ដូណាល់ ត្រាំ ជាប់ ឆ្នោត។ មិនតែប៉ុណ្ណោះលោក ត្រាំ បានជ្រើស រើសលោក Rex Tillerson ប្រធានក្រុម ហ៊ុនប្រេង Exxon Mobil ធ្វើជារដ្ឋមន្ត្រីការ បរទេសទៀតផង។

លោក Rex Tillerson អាយុ៦៤ឆ្នាំ ធ្លាប់ មានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយ រុស្ស៊ី និងប្រធានាធិបតីពូទីនតាំងពីឆ្នាំ ១៩៩៨មកម្លេ៉ះ។ មិនត្រឹមតែប៉ុណ្ណោះលោក ពូទីន ក៏ធ្លាប់បានជូនមេដាយមិត្តភាពទៀតផង។

លោក ដូណាល់ ត្រាំ បង្ហាញការពេញចិត្តយ៉ាងខ្លាំងទៅលើឥស្សរជនកាន់តំណែង រដ្ឋមន្ត្រីការបរទេសដែលជាមិត្តដ៏ស្និទ្ធស្នាល បំផុតរបស់លោក ពូទីន ។ បុរសទាំងពីរ បានស្គាល់គ្នា១៥ឆ្នាំហើយ តាំងពីលោក ពូទីន បានឡើងជាប្រធានាធិបតីរុស្ស៊ីដំបូងភ្លាម។ លោក ពូទីន ធ្លាប់ទាំងបានផ្តល់មេ ដាយមិត្តភាពដោយផ្ទាល់ដៃដល់លោក Tillerson នៅឆ្នាំ២០១២ ក្រោយពីក្រុម ហ៊ុន ExxonMobil បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរដ្ឋរុស្ស៊ីទៅខួងរកប្រេងនៅតំបន់អង់តាកទិច សមុទ្រខ្មៅ និងស៊ី បេរី។ កិច្ចសន្យានេះមានទំហំ៥០០ពាន់លានដុល្លារ តែត្រូវបង្កកសិនដោយក្រុម ហ៊ុនសុខចិត្តគោរពទណ្ឌកម្មដាក់ដោយ រដ្ឋាភិបាលអាមេរិកប្រឆាំងនឹងរុស្ស៊ីពីបទ ចូលកាន់កាប់តំបន់គ្រីមៀរបស់អ៊ុយក្រែននៅឆ្នាំ២០១៤។

ប៉ុន្តែការរិះគន់ក៏មានខ្លាំងដែរ ទាំងមក ពីខាងគណបក្សប្រជាធិបតេយ្យ និងគណ បក្សសាធារណរដ្ឋផ្ទាល់។ រវាងមហាសេដ្ឋី ស្និទ្ធនឹងរុស្ស៊ី និងរដ្ឋមន្ត្រីការបរទេស តើ នឹងអាចមានវិបត្តិផលប្រយោជន៍ជាតិនិងឯកជនដែរឬទេ?

វិមានក្រិមឡាំងរំពឹងថា រដ្ឋមន្ត្រីការ បរទេសថ្មីនឹងបង្ហាញនូវជំនាញអាជីពនិងគោលគំនិតស្ថាបនាពុំខានសេចក្តីនេះ ថ្លែងដោយអ្នកនាំពាក្យផ្លូវការនៃប្រធានាធិបតី រុស្ស៊ីលោក ឌិទ្រី ពេស្កូវ។ តាមសម្តីគាត់ ចំណុចសំខាន់តែមួយគត់សម្រាប់ប្រមុខការទូតអាមេរិកាំងគឺភាពត្រៀមខ្លួនបង្ហាញឲ្យឃើញនូវឥរិយាបថស្ថាបនា និងភាព ជំនាញអាជីព ហើយរុស្ស៊ីសង្ឃឹមថា ទំាក់ ទនងរវាងអាមេរិកនឹងរុស្ស៊ីនឹងវិវឌ្ឍទៅ ដោយមិនអាស្រ័យចំ តែលើរូបលោក Tillerson ប៉ុណ្ណោះឡើយ។

លោក ពេស្កូវ សង្កត់ធ្ងន់ថា វិមានក្រិម ឡាំងសាទរ ចំពោះរូបលោក Tillerson ក្នុង ឋានៈជា “ធុរជនអាជីពមែនពិត” ដែល មានទំនាក់ទំនងការងារដ៏ល្អជាមួយលោកប្រមុខរដ្ឋរុស្ស៊ី ពូទីន និងជាមួយអ្នកមុខអ្នកការរុស្ស៊ីឯទៀត។

លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីស៊ែរហ្គៃ ឡារ៉ូវ ពេលថ្លែងក្នុងសន្និសីទកាសែតនៅ ក្រុងបែលក្រាដគូសបញ្ជាក់ថា មូស្គូត្រៀម ធ្វើការជាមួយប្រធានអគ្គនាយកមហាក្រុមហ៊ុនប្រេងអាមេរិកាំងលោក Rex Tillerson ដែលត្រូវបានតែងតាំងជាប្រមុខការទូតថ្មី របស់សហរដ្ឋអាមេរិក។ អ្នកការទូតរុស្ស៊ីបាន ហៅលោក Tillerson ជាមនុស្សដែលលើកផលប្រយោជន៍ជាតិខ្ពស់ជាងអ្វីៗទាំងអស់ហេតុដែលអនុញ្ញាតឲ្យសង្ឃឹមទៅលើការអភិវឌ្ឍន៍យ៉ាងជោគជ័យនៃសហប្រតិបត្តិការ រុស្ស៊ី-អាមេរិក។ តាមសម្តីីលោក ឡារ៉ូវយើងសូមទទួលយកការតែងតាំងនេះ របស់ប្រធានាធិបតីឈ្នះឆ្នោតហើយត្រៀម ធ្វើការងារជាមួយដៃគូណាក៏ដោយដែលប្រាថ្នាពង្រីកទំនាក់ទំនងស្មើភាពជាមួយសហព័ន្ធរុស្ស៊ី។ ខ្ញុំយល់ថា ទាំងលោក ប្រធានាធិបតី ត្រាំ ទាំងអនាគតប្រមុខការទូតអាមេរិកសុទ្ធតែជាអ្នកដែលគិតពី ផលប្រយោជន៍ម៉្លោះហើយបានជាផល ប្រយោជន៍និយមនេះអាចបម្រើជាគ្រឹះ មូលដ្ឋានដ៏ល្អសម្រាប់រៀបរយឲ្យបានស្រួល បួលសហប្រតិបត្តិការ រុស្ស៊ី-អាមេរិកដែលនាំជាគុណប្រយោជន៍ទៅវិញទៅមក។

លោកប្រធានាធិបតី ពូទីន បានសង្ឃឹម ថា ក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ រុស្ស៊ី មុខជានឹងអាចរៀបរយទំនាក់ទំនងជាមួយ អាមេរិកឲ្យបានរលូនឡើងវិញ។ លោក ត្រាំ ក៏ធ្លាប់បានបង្ហើបឲ្យដឹងពីគោលជំហរបែបនេះដែរនាពេលកន្លងមក ប៉ុន្តែតាំង ពីឥឡូវទៅហើយ ពីខាងមន្ត្រីខ្លះនៃរដ្ឋបាល លោក អូបាម៉ា មួយចំនួនដែលសូម្បីជិត ផុតអាណត្តិក្តី ក៏ខំទូន្មានលោកត្រាំឲ្យប្រយ័ត្ន ប្រយែងជានិច្ចក្នុងទំនាក់ទំនងជាមួយរុស្ស៊ី។ មិនតែប៉ុណ្ណោះសភាតំណាងអាមេរិកាំង កាលពីម្សិលបានចាប់ផ្តើមប្រយុទ្ធទល់នឹង «ឥទ្ធិពលស្ងាត់ៗ» ពីខាងរុស្ស៊ី។

សកម្មភាពខាងលើបានបង្កក្តីបារម្ភ យ៉ាងខ្លាំងដល់រដ្ឋាភិបាលទីក្រុងប៉េកាំង ត្រូវប្រឈមនឹងការបាត់បងដៃគូដ៏សំខាន់នៅលើឆាកអន្តរជាតិ។ កន្លងមករាល់ ហេតុការណ៍ធំៗលើពិភពលោកចិននិងរុស្ស៊ី ជាអ្នកបោះឆ្នោតបដិសេធ ដូចជាការវាយប្រហារទៅលើប្រទេសស៊ីរីជាដើម។ កន្លង មកប្រទេសទាំង២ក៏ទើបតែបានច្រាន ចោលសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិដែលស្នើឡើងដោយអាមេរិកនៅក្នុងការផ្អាកឈប់បាញ់នៅទីក្រុងអាឡែប៉ូ។ ទាំងនោះហើយ បានធ្វើឲ្យទាហានស៊ីរី ក្រោមការជួយអន្តរាគមន៍ពីរុស្ស៊ីទទួលបានជ័យជម្នះគ្រប់គ្រងទីក្រុងនោះមកវិញ។

លោក Wu Sinbo ប្រធានមជ្ឈមណ្ឌុលស្រាវជ្រាវអំពីអាមេរិកនៃសាកលវិទ្យាល័យ Fudan បានឲ្យដឹងថា ចិនកំពុងប្រឈមមុខនឹងការបាត់បង់ឥទ្ធិពលនៅក្នុងទំនាក់ទំនង ជាមួយរុស្ស៊ី ប្រសិនបើទីក្រុងមូស្គូនិងវ៉ាស៊ីន តោនបញ្ចប់គំនុំគុំកួនមែននោះ។

ប្រសិនបើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ីត្រូវលុបចោលនោះរុស្ស៊ីនឹង មិនអាស្រ័យទៅលើចិនទៀតឡើងអំពីសេដ្ឋ កិច្ច ហើយទំនាក់ទំនងប្រទេសទាំង២ក៏ ធ្លាក់ចុះផងដែរ។

អ្វីដែលសំខាន់ជាងនេះនោះអាមេរិក បង្កើនការរឹតបន្តឹងចិនលើគ្រប់វិស័យ ហើយ នៅពេលអនាគតអាមេរិកអាចបញ្ចប់ការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីដោយងាកទៅដាក់ទណ្ឌកម្មចិនវិញម្តង។

សូមបញ្ជាក់ថា រុស្ស៊ីក៏ជាប្រទេសមហា អំណាចបរមាណូលំដាប់ពិភពលោកក៏ទទួល រងការដាក់ទណ្ឌកម្មពីលោកខាងលិចផងដែរ ចុះទម្រាំតែចិនដែលជាគោលដៅរបស់ អាមេរិកជាយូរណាស់មកហើយនោះរឿងអ្វីដែលសហរដ្ឋអាមេរិក៕ ម៉ែវ សាធី

bcd11a82-7fb3-4d3b-bd05-44fa27c4e31e_w987_r1_s


ចែករំលែក៖