ភ្នំពេញ៖ កម្មការិនីរោងចក្រប្រមាណ ១៩នាក់ ដែលបំរើការងារនៅក្នុងក្រុមហ៊ុន WINAS កាត់ដេរសម្លៀកបំពាក់មួយដែលមានទីតាំងនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានដួលសន្លប់ជាបន្តបន្ទាប់ខណៈពុលក្លិនថ្នាំលាបបង្អូចរោងចក្រ កាលពីម៉ោង១១ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នេះ។
ក្រុមកម្មកររងគ្រោះទាំងនោះបាននិយាយដូចៗគ្នាថា មូលហេតុដែលនាំអោយកកម្មករពុលសន្លប់បន្តបន្ទាប់គ្នាដូច្នេះ គឺដោយសារពុលក្លិនថ្នាំលាប ដែលថៅកែប្រើជាងអោយគេមកលាបថ្នាំបង្អួចនៅក្នុងរោងចក្រនោះ ។
ការពុលនេះមិនបានបង្កឲ្យប៉ះពាលដល់ជីវិតកម្មករនោះទេ ហើយខាងថៅកែរោងចក្របានដឹកកម្មទៅព្យាបាលនៅតាមមន្ទីរពេទ្យនានា និងបានចេញលុយថ្លៃព្យាបាលផងដែរ។
ក្រោយពីបញ្ជួនទៅដល់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះក្រុមក្មមការនីទាំងនោះមានសភាពធូស្រាលវិញហើយ៕ តុង សីហា