ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡេនឌ័របើកលឿនបុកគោ២​ក្បាលផ្លោងទៅបុករថយន្តមួយគ្រឿងទៀតបណ្តាលឲ្យខូចមួយកំណាត់មុខ​

ចែករំលែក៖

ខេត្តកោះកុង៖ រថយន្តហាយឡេនឌ័រ ១គ្រឿង បើកលឿនដូចហោះបុកគោ២ក្បាលផ្លោងទៅចំរថយន្ត១គ្រឿងទៀត ខូចមួយកំណាត់មុខ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ នៅ ភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល។ រថយន្តបង្កម៉ាកហាយឡេនឌ័រ បើកបរ ដោយឈ្មោះ ឃុន ចាន់ណា ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិ២ សង្កាត់ស្មាច់មាន ជ័យ ក្រុងខេមរភូមិន្ទ។ ចំណែករថយន្ត១គ្រឿងទៀតដែលរងការខូចខាត ម៉ាកកាមរី បាឡែន បើកបរដោយ ឈ្មោះ ម៉ន ម៉ាញ ភេទប្រុស អាយុ៣២ឆ្នាំ។

ក្រោយកើតហេតុភាគីម្ចាស់រថយន្តទាំងសងខាងបានធ្វើការសម្របសម្រួលរង់ចាំ ម្ចាស់គោ ប៉ុន្តែមិនឃើញមក ទើបសម្រេច ចិត្តលក់គោងាប់ទាំង២ក្បាលនេះនៅតាម ដងផ្លូវក្នុង១ក្បាលតម្លៃ៨០ម៉ឺនរៀល ដោយមានសមត្ថកិច្ចនៅទីនោះជាអ្នកដឹងឮផងដែរ។ រថយន្តទាំង២គ្រឿងត្រូវបានម្ចាស់ រថយន្តទាំងសងខាងដឹកទៅជួសជុលដោយខ្លួនឯង៕ ហេង នរិន្ទ្រ

asbc


ចែករំលែក៖