ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូហុងដា ២គ្រឿងសាកកម្លាំងគ្នារបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗខណៈដែលម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលអោយរងការខូចខាតម៉ូតូយ៉ាងដំណំ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២៣ និង ៣៥នាទី យប់ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៦ នៅតាមបណ្តោយផ្លូវ ទំនប់កប់ស្រូវ ចំណុចលើស្ពានស្ថានីបូមទឹកទី១ ស្ថិតក្នុងភូមិផ្សាលិច សង្កាត់ ខណ្ឌព្រែកព្នៅ។

តាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ ម៉ូតូម៉ាក ហុងដាសេ 125 ពណ៍ខ្មៅ លេខភ្នំពេញ 1CU- 0493 បើកបរដោយឈ្មោះ ឆាន សូត្រ ភេទប្រុស អាយុ ៤២ឆ្នាំ ស្នាក់ ភូមិ អន្លង់ក្ងាន សង្កាត់ ឃ្មួញ ខណ្ឌ សែនសុខ ភ្នំពេញ បើកបរទិសដៅពីកើតទៅលិច ជិះម្នាក់ឯង ក៏បានបុកជាមួយម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ125ពណ៍ខ្មៅ លេខ ភ្នំពេញ 1CW -9783 បើកបរទិសដៅពីកើតទៅលិច អ្នកបើកបរគេចពីកន្លែងកើតហេតុបាត់ ដោយពុំដឹងអត្តសញ្ញាឡើយ។

លោកសុិន សុវណ្ណ នាយផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ខណ្ឌព្រែកព្នៅបានអោយដឹងថា មូលហេតុបណ្តាលមកពី ម៉ូតូហុងដាសេ125 ភ្នំពេញ 1CU- 0493 បើកបរមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួននឹងម៉ូតូម្ខាងទៀតបើកបរខ្វះការប្រុងប្រយ័ត្ន ទើបបង្កអោយមានគ្រោះថ្នាក់បែបនេះកើតឡើងបាន ។

លោកបន្តថា ក្រោយពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មក កម្លាំងនគរបាលចុះទៅដល់កន្លែងកើតហេតុ ហើយបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ និងធ្វើការវាសវែងយកម៉ូតូទាំ២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់៕ ព្រែកជ័យ

ses-1 ses-2 ses-3 ses-4 ses-5 ses-6


ចែករំលែក៖