ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តព្រះសីហនុបង្ក្រាបទីតាំងផលិតគ្រឿងញៀន ចាប់ខ្លួន៥នាក់ សុទ្ធសឹងជនបរទេស

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា នៅយប់ទៀបភ្លឺថ្ងៃ២៤ ខែធ្នូ ឆ្នាំ២០១៦ នគរបាលជំនាញបានបង្ក្រាបបានបទល្មេីសផលិត និងជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ២ករណី ឃាត់ខ្លួនជនសង្ស័យសុទ្ធសឹងជាជនបរទេស៥នាក់ និងដកហូតបានថ្នាំញៀនរហូតដល់ជិត១គីឡូក្រាម ។

ប្រភពបន្តថា ករណីទី១ សមត្ថកិច្ចបង្ក្រាបនៅទីតាំងមួយកន្លែង ស្ថិតនៅក្រុមទី១៤ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ឃាត់ខ្លួនជន សង្ស័យ៣នាក់៖ ឈ្មោះ Melnyk Volodymyr ភេទប្រុស ឆ្នាំកំណេីត 20.02.1989 សញ្ជាតិ អ៊ុយក្រែន (មិនមានលិខិតឆ្លងដែនជាប់នឹងខ្លួន), ឈ្មោះ Lenya Vlkoval ភេទស្រី អាយុ២៦ឆ្នាំ សញ្ជាតិឆែក (មិនមានលិខិត ឆ្លងដែនជាប់នឹងខ្លួន) និងឈ្មោះ Sirkia Hannah ភេទស្រី អាយុ២៨ឆ្នាំ សញ្ជាតិហ្វាំងឡង់ (មិនមាន លិខិតឆ្លងដែនជាប់នឹងខ្លួន ) ។

សមត្ថកិច្ចបន្តថា ជាមួយគ្នានេះ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ម៉ាសុីនសម្រាប់ផលិតគ្រឿងញៀន ១គ្រឿង ម្សៅក្រាមពណ៌សចំនួន៤២២គ្រាប់ ទម្ងន់១៩៥ក្រាម ថ្នាំគ្រាប់ពណ៌បៃតងចំនួន៥៤គ្រាប់ ទម្ងន់ ២៨ក្រាម ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន២៩៥ក្រាម ម្សៅពណ៌បៃតង ចំនួន១ប្រអប់ ទម្ងន់ ៩៩ក្រាម ម្សៅពណ៌ផ្កាឈូកចំនួន១ប្រអប់ ទម្ងន់៥២ក្រាម ម្សៅពណ៌ផ្កាឈូក(រាងដូចពណ៌កំបោរ)១ប្រអប់ ទម្ងន់ ៣៧៦ក្រាម ម្សៅម៉ាក Microcystalline Cellulose ទម្ងន់១៧៧ក្រាម និងម្សៅម៉ាក Magnessieu Magneseum មួយចំនួនទៀត។

ប្រភពបន្តថា ករណីទី២ នៅក្រុមទី២២ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់: ឈ្មោះ Grafma Mikhail ភេទប្រុស ឆ្នាំកំណេីត 05.06.1964 សញ្ជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ 711091581 និងឈ្មោះ Mukhametianova Elmira ភេទស្រី ឆ្នាំកំណេីត 15.02.1986 សញ្ជាតិរុស្សី កាន់លិខិតឆ្លងដែនលេខ 752312661 ។

ករណីទី២នេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង ថ្នាំឈ្មោះ Trauma ប្រភេទគ្រាប់ពណ៌ស២៦បំពង់ ម្សៅពណ៌ស៣កញ្ចប់ធំ និង៣កញ្ចប់តូច ព្រមទាំងវត្ថុតាងពាក់ពន្ធ័មួយចំនួនទៀត ។

លោកស្នងការបញ្ជាក់ថា ក្រោយការពិនិត្យរបស់មន្ត្រីជំនាញ នៃមន្ទីរ ប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលពិសោធន៍ គឺពិតជាថ្នាំញៀនប្រភេទ ( MDMA) ប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបណ្តោះអាសន្ន រួមនឹងវត្ថុតាងនៅស្នងការដ្ឋាននគរបាលខេត្ត ដេីម្បីបន្តតាមនីតិវិធី ៕ឆ្លាម សមុទ្រ

unnamed-1 unnamed-2 unnamed-3 unnamed-4 unnamed-5 unnamed-6 unnamed-7 unnamed


ចែករំលែក៖