ព័ត៌មានទាន់ហេតុការណ៍៖

ចោរឆក់ទូស័ព្ទដៃជនបរទេសម្នាក់ត្រូវនគរបាលប៉ុស្តិ៍វត្តភ្នំឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍វត្តភ្នំឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះជាជនជាតិបរទេសម្នាក់ មិនបានសម្រេច ត្រូវសមត្ថកិច្ចក្របួចជាប់តែម្តង ។

ករណីចោរឆក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២ និង០៥នាទីទៀបភ្លី នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចមុខផ្សាររាត្រី តាមបណ្ដោយផ្លូវព្រះសុីសុវត្តិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីលោកអ៊ុត សំអាត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននេះ ឈ្មោះលូ សុខសីហា ភេទប្រុស អាយុ 29 ឆ្នាំមុខរបរ និង ទីលំនៅមិនពិតប្រាកដ ។ចំណែកឯជនរងគ្រោះឈ្មោះ Thierry antoinie ជនជាតិបារាំងឈ្មោះ 37 ឆ្នាំ មុខរបរទេសចរណ៍ ស្នាក់នៅសណ្ឋាគារម្តុំផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ។

លោកនាយប៉ុស្តិ៍វត្តភ្នំ បានបន្តទៀតថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺជនរងគ្រោះបានដើរលេងតាមមាត់ទន្លេរ លុះដើរមកដល់មុខផ្សាររាត្រី ស្រាប់តែលិចមុខជនសង្ស័យដើរតាមពីក្រោយជនរងគ្រោះរួចធ្វើសកម្មភាពឆក់ទូរស័ព្ទជនរងគ្រោះពេលកំពុងនិយាយបានសម្រេចហើយព្យាយាមរត់គេចខ្លួន ក៏ត្រូវកម្លាំងល្បាតនៅក្បែរនោះអន្តរគមន៍ឃាត់ខ្លួនភ្លាមៗតែម្តង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្ដោះនៅអធិការដ្ឋាននគរបាលខណ្ឌ ដូនពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ តារា

img_3160 img_3161


ចែករំលែក៖