ខេត្តកណ្តាល : ជាថ្មីម្តងទៀត លោកម៉ក់ ពេជ្ជរិទ្ធ ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំចំនួន២នៅក្នុងស្រុកកៀនស្វាយ បានបញ្ជាក់ដូច្នេះថា ” ក្រុមការងាររបស់គណបក្សប្រជាជន ចុះមកជួបសំណេះសំណាលជាមួយបងប្អូននៅពេលនេះ គឺដើម្បីស្វែងយល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋ មិនមែនចុះមកដើម្បីសន្យាហើយមិនធ្វើនោះទេ ទង្វើបែបនេះមិនអាចទទួលយកបានឡើយ ហើយក៍មិនមែនជាមន្ត្រីក្រុមការងាររបស់គណបក្សប្រជាជនចុះជួយប្រជាជននៅតាមមូលដ្ឋានដែរ! បើជាមន្ត្រីរបស់គណបក្សប្រជាជនពិតប្រាកដគឺបំរើប្រជាជន យកចិត្តទុកដាក់ជាមួយប្រជាជន ដោះស្រាយសំណូមពរជូនប្រជាជនដោយមិនប្រកាន់និន្នាការនយោបាយ មិនរើសអើង តែសូមបងប្អូនប្រជាពលរដ្ឋត្រូវគិតថា មានតែគណបក្សប្រជាជនប៉ុណ្ណោះដែលយកចិត្តទុកដាក់ដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ ដឹកនាំប្រទេសជាតិតាំងពីបាតដៃទទេ រហូតទទួលបានសន្តិភាពពេញផ្ទៃប្រទេស មានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធិចក្រនិងអាណាចក្រ និងការពារស្ថេរភាពនយោបាយ។
ប្រសាសន៍បញ្ជាក់ជាថ្មីនេះ បានលើកឡើងនៅគ្រាដែល លោកម៉ក់ ពេជ្ជរឹទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូលនិងជាប្រធានក្រុមការងារចុះជួយឃុំដីឥដ្ឋនិងឃុំភូមិធំ ដឹកនាំក្រុមការងារចុះជួបសំណេះសំណាលនិងដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិរទាំងខាងត្បូង ឃុំភូមិធំ ស្រុកកៀន ស្វាយ កាលពីព្រឹកថ្ងៃអាទិត្យទី២៥ ខែធ្នូ ឆ្នាំ២០១៦ ដោយមានប្រជា ពលរដ្ឋចូលរួមជិត៨០០នាក់ ។
ក្នុងពិធីជួបសំណេះសំណាលនេះ លោកបានបញ្ជាក់បន្ថែមថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋគឺជាទុក្ខលំបាករបស់អាជ្ញាធរនិងក្រុមការងារចុះជួយមូលដ្ឋាន បើបងប្អូនមានបញ្ហាអ្វីនៅក្នុងគ្រួសារសូមនិយាយអោយត្រងទៅត្រងមក កុំខ្លាចរអែងអី ដើម្បីអោយក្រុមការងាររបស់គណបក្សប្រជាជនបានដឹងនិងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ! ក្រុមការងារចុះមកជួបជាមួយបងប្អូននៅពេលនេះគឺជាកូនចៅរបស់ទេវតាអោយមកបំរើប្រជាពលរដ្ឋ ដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋគ្រប់បញ្ហាដែលកើតមានឡើងនៅក្នុងគ្រួសារក៍ជានៅក្នុងមូលដ្ឋាន អ្វីដែលជួបការលំបាកនៅក្នុងគ្រួសារ និងសំណូមពរយ៉ាងណានោះ សូមនិយាយអោយត្រង់ៗមក ដើម្បីអោយក្រុមការងាររកវិធីដោះស្រាយជូនទៅតាមសំណូមពរ សូមកុំខ្លាចរអែងអី ។
លោកបានបន្តថា អនុវត្តតាមប្រសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាជានិច្ចកាលតែងតែផ្តាំផ្ញើដល់ក្រុមការងាត្រូវចុះតាមមូលដ្ឋានដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋមិនអោយប្រជាពលរដ្ឋណាម្នាក់អត់អង្ករច្រកឆ្នាំនោះឡើយ ប្រសាសន៍ផ្តាំផ្ញើក្នុងភាពទទួលខុសត្រូវជាមួយប្រជាពលរដ្ឋនេះ ត្រូវបានក្រុមការងារចុះតាមមូលដ្ឋានអនុវត្តជាប្រចាំ ។ អ្វីដែលសំខាន់សូមលោកមេភូមិ-មេឃុំដែលជាសេនាធិការអោយក្រុមការងារចុះជួយមូលដ្ឋាន ត្រូវចុះជាប់ជាប្រចាំក្តាប់ពត៍មានអោយបានហើយរាយការណ៍ពីតំរូវការនិងសំណូមពររបស់ប្រជាពលរដ្ឋមកក្រុមការងារដើម្បីដោះស្រាយជូនពួកគាត់ ។
ជាមួយនិងសំណូមពរជាច្រើនដូចជាខ្វះខាតថវិការក្នុងការព្យាបាល , ខ្វះមធ្យោបាយជិះទៅសាលា , ខ្វះថវិកាសម្រាប់ទិញសម្ភារៈជួសជុលផ្ទះ ខ្វះបណ្តាញទឹកស្អាត, ត្រូវបាន លោកប្រធានក្រុមការងារដោះស្រាយជូនភ្លាម់ៗ និងផ្តល់អំណោយជាមីក្នុង១គ្រួសារៗ ចំនួន១កេះ ចំពោះស្ត្រីដែលឆ្លងទន្លេទទួលបានថវិការ២០ម៉ឺនរៀលគ្រប់ក្រុមគ្រួសារទាំងអស់ ៕សណ្តោស