ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធខេត្តស្ទឹងត្រែងចាប់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធជួញដូរថ្នាំញៀន

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ កងរាជអាវុធខេត្តបានបង្ក្រាបបុរសបីនាក់ ជាមួយនឹងវត្ថុតាងថ្នាំញៀន និងសម្ភារមួយចំនួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

ការបង្ក្រាបខាងលើធ្វើឡើងកាលពីវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី២៣ ខែធ្នូ កន្លងមក ស្ថិតនៅចំណុចផ្លូវជាតិលេខ៩ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុង-ខេត្តស្ទឹងត្រែង។

លោកដួង វិចិត្តមេបញ្ចាការរងកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា: កម្លាំងអាវុធហត្ថខេត្ត សហការជាមួយកម្លាំងអាវុធហត្ថមូលដ្ឋានក្រុងស្ទឹងត្រែងចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន និងចាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់ ។

ប្រភពបន្តថា ជនសង្ស័យ ឈ្មោះស៊ឹម ចាវ(ស្នា)ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិជីរោទ៍ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ, ឈ្មោះ ហម វិរៈ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិរាជានុកោល សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង និងឈ្មោះ ហម អរុណ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុង-ខេត្តស្ទឹងត្រែង ។

លោកបន្តទៀតថា ការបង្ក្រាបនេះ លោកបានដកហូតយកនៅវត្ថុតាងរួមមាន ថ្នាំញៀនមេតំហ្វេតមីនice១០កញ្ចប់ ទម្ងន់៦០,២ក្រាម; ម៉ូតូ៣គ្រឿង; ទូរស័ព្ទ៥គ្រឿង; លុយ១០២$; លុយរៀល៥៧៩០០០រៀល និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ៕ មាស សុផាត

1 2 3 4


ចែករំលែក៖