ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីជនជាតិចិនម្នាក់ត្រូវរថយន្តបើកកៀរដួលរងរបួសធ្ងន់នៅក្បែរផ្សារប៉េសេចាស់ផ្លូវ៣៧១

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីជនជាតិចិនម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកTODAY ពីលិចទៅកើត តាមបណ្តោយផ្លូវ៣៧១ ហើយត្រូវរថយន្តដឹកទំនិញ១គ្រឿងបើកបរកៀរបណ្តាលឲ្យដួលរងរបួសធ្ងន់កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចក្បែរផ្សារប៉េសេចាស់ ផ្លូវ ៣៧១ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ប្រភពពីពលរដ្ឋឃើញហេតុការណ៍នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើត ហេតុគេឃើញស្ត្រីរងគ្រោះជិះម៉ូតូម្នាក់ឯងពីលិចមកមិនលឿនប៉ុន្មានទេ ហើយរថយន្តបង្កក៏ មកពីក្រោយមិនដឹងថាយ៉ាងម៉េចក៏ឃើញកៀរស្ត្រីជិះម៉ូតូបណ្តាលឲ្យដួលស្រង៉ាប់ស្រង៉ឹលរង របួសធ្ងន់ ហើយរថយន្តបង្កហេតុមិនឈប់ទេក៏ព្យាយាមបើករត់តែឮថាសមត្ថកិច្ចចាប់ឃាត់រថយន្តបង្កហេតុនោះនៅចំណុចក្បែរពេទ្យបញ្ញាស័ក្តកែងផ្លូវ២៧១ និង៣៧១។

ភ្លាមៗនោះសមត្ថកិច្ច ក៏បានចុះដល់កន្លែងកើតហេតុបានធ្វើការវាស់វែង ។ សមត្ថកិច្ច បានប្រាប់ថា ស្ត្រីរងគ្រោះមិនស្គាល់ឈ្មោះទេជាជនជាតិចិន អាយុប្រហែល៤០ឆ្នាំ រងរបួស ជើងទំនងអាចជាធ្ងន់ ព្រោះគាត់ងើបអត់រួចទេ។ ស្ត្រីរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាកToday ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1DO-1578 ធ្វើដំណើរពីលិចទៅកើតតាមបណ្តោយផ្លូវ៣៧១ មកដល់ចំណុចកើតហេតុខាងលើក៏ត្រូវរថយន្តធ្វើដំណើរស្របទិសគ្នាកៀម៉ូតូស្ត្រីរង គ្រោះបណ្តាលឲ្យដួល និងរងការខូចខាតយ៉ាងដំណំផងដែរ។ ក្រោយកើតហេតុរថយន្តបានព្យាយាមបើករត់គេចតែត្រូវកម្លាំងសមត្ថកិច្ចចរាចរណ៍ឈរគោលដៅផ្លូវ២៧១ កែងផ្លូវ ៣៧១ ពេទ្យបញ្ញាស័ក្តស្ទាក់ចាប់បាន។ សមត្ថកិច្ចបន្តថា រថយន្តបង្កហេតុមានស្លាកលេខថាចង្កូតស្តាំភ្នំពេញ២០៨៨ បើកបរដោយឈ្មោះ សុគន្ធ ធារិទ្ធ ភេទប្រុស។

សមត្ថកិច្ចបន្ថែមថា រថយន្តបង្កហេតុព្រមទាំងអ្នកបើកបរត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ រងចាំការដោះស្រាយតាមច្បាប់៕ តាឡឹម

as-1 as-2 as-3


ចែករំលែក៖