ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ឃាត់មនុស្ស៣នាក់ និងដកហូតទូហ្គេមបាន១៣ទូ

ចែករំលែក៖

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចរបស់គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានឃាត់ខ្លួនមនុស្ស៣នាក់និងដកហូតទូរហ្គេម បានចំនួន១៣ទូ នៅក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ។

ជនសង្ស័យទី១មានឈ្មោះ ស៊ុន វទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរធ្វើសំណង់ ទី២ឈ្មោះ ស៊ុន នឿន ភេទប្រុសអាយុ៣៧ឆ្នាំ មុខរបរលក់ដូង ទី៣ឈ្មោះ ឆោម ច័ន្ទរិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបជាងជុសជុលរថយន្ត។

លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ ដែលទទួលបញ្ជាការណែនាំពីលោក បឹល កុសល ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានឲ្យដឹងថា នៅក្នុងការចុះបង្ក្រាបនេះសមត្ថកិច្ចដកហូតបាន ទូហ្គេមចំនួន១៣ទូ ក្នុងនោះមានទូហ្គេមបាញ់ត្រីចំនួន២ទូ និងឃាត់ខ្លួនមនុស្ស៣នាក់ ដែលពាក់ព័ន្ឋក្នុងការបើកហ្គេមជាល្បែងស៊ីសងខុសច្បាប់ ។

សម្ភារៈល្មើសច្បាប់(ទូហ្គេម)ទាំងនោះត្រូវបានបញ្ជូនយកមករក្សាទុកនៅទីស្នាក់ការ សាលាខណ្ឌសែនសុខ ឯមនុស្សជាប់ចោទទាំង៣នាក់ត្រូវបានប៉ូលិសនាំយកទៅសាកសួរស្រាវជ្រាវបន្ត ៕ តុង សីហា

sod-1 sod-2 sod-3 sod-4


ចែករំលែក៖