ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់ករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុសស្រី៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខឃាត់ខ្លួន ខណៈចុះឆែកឆេរផ្ទះជួលមួយកន្លែងនៅម្តុំមុខមន្ទីរពេទ្យព្រះកុសុមៈ (អតីតពេទ្យលោកសង្ឃ) តាមចម្លើយសារភាពរបស់ជនសង្ស័យដែលជាអ្នកទិញ ។

ករណីចុះឆែកឆេរនេះ ធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលភូមិត្រំពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ ។

ប្រតិបត្តការនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ និងមន្ត្រីផ្នែកព្រហ្មទណ្ឌច្រើននាក់ផងដែរ។

ជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួននោះទី១ មានឈ្មោះ ផាន់ សុខវិនភេទប្រុសអាយុ២០ឆ្នាំមុខរបរ និងស្នាក់នៅមិនពិតប្រាកដ (ជាអ្នកទិញយកទៅប្រើប្រាស់)ទី២ឈ្មោះ ពៅ សំណាង ភេទស្រី អាយុ៦៧ឆ្នាំ ជាអ្នកលក់គ្រឿងញៀន ស្នាក់នៅផ្ទះជួល ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងទី៣ឈ្មោះ ងួន ស្រីណេ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរជាអ្នករត់តុ នៅក្នុងហាង ស្នាក់នៅជាមួយយាយផ្ទះជួលខាងលើ ។

ប្រភពពីលោក វរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌបានអោយដឹងថា មុននិងឃាត់ខ្លួនស្រ្តីទាំង២នាក់ខាងលើនេះគឺកាលពីយប់មិញវេលាម៉ោង២២និង០០នាទីកំលាំងរបស់លោកបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ផាន់ សុខវិនភេទប្រុសអាយុ២០ឆ្នាំដែលជននេបានធ្វើសកម្មភាពលួចសត្វមាន់មួយក្បាលនៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី។ ក្រោយមកខាងជំនាញផ្នែកព្រហ្មទណ្ឌបានធ្វើការសាកសួរទើបជននោះឆ្លើយប្រាប់ថា ខ្លួនលួចសត្វមាន់នេះ ព្រោះគ្មានលុយទិញថ្នាំញៀនជក់ពេលនោះសមត្ថកិច្ចសួរថាឯងទិញថ្នាំញៀននោះពីកន្លែងណា? ជនសង្ស័យបានឆ្លើយប្រាប់ថា ខ្លួនបានទិញថ្នាំញៀននោះពីផ្ទះស្រ្តីខាងលើ៣ដងមកហើយ ទើបលោកអធិការបានដឹកនាំកំលាំង និងនាំជនសង្ស័យទៅឆែកឆេផ្ទះជួលនោះ ក៏រកឃើសម្ភារៈសំរាប់វិចខ្ជប់គ្រឿងមួយចំនួនធំទើឈានដល់ការឃាត់ស្រ្តី២នាក់បន្ថែមទៀតតែម្តង។

ក្នុងការចុះឆែកឆេរនោះសមត្ថកិច្ចបានចាប់យកសម្ភារៈសំរាប់វិចខ្ជប់គ្រឿងញៀនមួយចំនួនធំ ប្រាក់រៀល១លានហាសិបមុឺនរៀល ប្រាក់ដុល្លារ១២០ដុល្លារ(មួយរយម្ភៃដុល្លារ)។

នៅចំពោះមុខសមត្ថកិច្ចស្ត្រីឈ្មោះ ពៅ សំណាង អាយុ៦៧ឆ្នាំ បានឆ្លើយសារភាពថា គាត់ពិតជាបានលក់ថ្នាំញៀនអោយទៅជនសង្ស័យនោះ ពិតប្រាកដមែន ។ ប៉ុន្តែនៅពេលដែលសមត្ថកិច្ចចុះឆែកឆេរនោះ គឺគាត់លក់ថ្នាំនេះអស់ហើយនៅសល់តែសម្ភារៈ។

ចំណែកចៅស្រីឈ្មោះ ងួន ស្រីណេ បានប្រាប់សមត្ថកច្ចថានាងធ្លាប់បានប្រាប់យាយរបស់នាងថា កុំអោយលក់ថ្នាំញៀនដែរ តែគាត់នៅតែមិនឈប់លក់ ព្រោះគាត់មានជំងឺប្រចាំកាយ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ កំពុងឃាត់ខ្លួននៅអធិការនគរបាលខណ្ឌសែនសុខ និងកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្ត៕ តុង សីហា

se-1 se-2 se-3 se-4 se-5


ចែករំលែក៖