ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថ៧១រូបបានបរិច្ចាគឈាមផ្ដល់ជូនមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងកងរាជអាវុធហត្ថប្រមាណចំនួន៧១រូប បានចូលរួមបរិចាកឈាមផ្ដល់ជូនមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដើម្បីរក្សាទុកសម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះក្នុងករណីផ្សេងៗ។ល។ ។

ពិធីនេះប្រារពឡើងនាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិត្នោតទ្រេត សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។

តាមការបញ្ជាក់ពីកងកម្លាំងប្រដាប់អាវុធកងរាជអាវុធហត្ថបានឲ្យថា កំលាំងចូលរួមបរិចាកឈាមផ្តល់ជូនមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ រួមមានមេបញ្ជាការរង ប្រធាន.អនុប្រធានមន្ទីរ ប្រធាន.អនុប្រធានការិយាល័យ មេបញ្ជាការ.មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថតាមបណ្ដាស្រុកនានា ទូរទាំងខេត្តពោធិ៍សាត់ សរុបប្រមាណចំនួន ៧១រូប។ ប្រភពព័ត៌មានខាងលើបន្តថា ការដែលកំលាំងចូលរួមបរិចាកឈាមផ្តល់ជូនមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដើម្បីរក្សាទុកសម្រាប់ជួយសង្រ្គោះដល់ពលរដ្ឋរងគ្រោះផ្សេងៗ។ល។ តាមបច្ចេទេសរបស់ក្រុមគ្រូពេទ្យជំនាញនានា។

ប៉ុន្តែលោកវេជ្ជបណ្ឌិត ចាន់ សុថា ប្រធានមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បានឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នេះថាពាក់ព័ន្ធនិងបច្ចេកទេសប្រភេទឈាមនិងបរិមាណឈាម លោកពុំទាន់បានទទួលរបែកការនៅឡើយទេ៕ ប៉ឹម ពិន

ase-1 ase-2 ase-3 ase-4 ase-5 ase-6 ase-7 ase-8 ase-9 ase-10


ចែករំលែក៖