ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីម្នាក់ដើរទៅស្រះលាងចានរអឹលជើងធ្លាក់ទឹកលង់ស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្មេងស្រីម្នាក់ត្រូវបានអ្នកភូមិជួយសងគ្រោះ និងធ្វើចលនាដៃជើង ប៉ុន្តែយឺតពេលទៅហើយដោយសាររអឺលដួលចូលស្រះទឹក ខណៈម្ដាយប្រើអោយលាងចានកាលពីវេលាម៉ោង៩នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

យោងតាមនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា ក្មេងស្រីលង់ទឹកមានឈ្មោះយុន សុភា អាយុ៦ឆ្នាំ មុខរបរសិស្សសាលា មានឪពុកឈ្មោះយុន សុភ័ណ្ឌ អាយុ២៣ឆ្នាំ មុខរបរលក់ត្រី មានទីលំនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

តាមឪពុកក្មេងស្រីរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថា មុនកើតហេតុគាត់ចេញទៅលក់ត្រីនៅផ្សារដូចសព្វដង ដោយកូនស្រីបានប្រមូលយកចានឆ្នាំងទៅលាងនៅស្រះខាងក្រោយផ្ទះ២០ម៉ែត្រ ប្រមាណជិត១ម៉ោង ស្រាប់តែមានអ្នកស្រុកបានទូរសព្ទ័ប្រាប់ថា កូនលង់ទឹកស្រះ ទើបគាត់ប្រញាប់ប្រញាលមកភ្លាម ប៉ុន្តែយឺតពេលទៅហើយ។

ក្រោយពីពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន

se-1 se-2


ចែករំលែក៖