ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ៖ បើមិនអស់ចិត្តហៅ អង្គភាពប្រឆាំងអំពើពុករលួយមកសួរ

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានឆ្លើយបំភ្លឺជូន សភាអំពីសំណួររបស់គណបក្សសង្គ្រោះជាតិពាក់ព័ន្ធនឹងការប្រើប្រាស់ជំនួយក្នុងការទិញមុងការពារជំងឺគ្រុនចាញ់របស់ គម្រោងមូលនិធិសកលថាលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ក៏ត្រូវមានភារកិច្ចបំភ្លឺជូនរដ្ឋសភាអំពីករណីដែរ ។

លោក ម៉ម ប៊ុនហេង បាននិយាយថា ចំពោះបញ្ហាប្រើប្រាស់ជំនួយក្នុងការទិញ មុងការពារជំងឺគ្រុនចាញ់របស់គម្រោង មូលនិធិសកលនេះក្រសួងសុខាភិបាលពុំមានកាតព្វកិច្ចដោះស្រាយនោះទេ នេះជាសមត្ថកិច្ចផ្តាច់មុខរបស់អង្គភាពប្រឆាំង អំពើពុករលួយដែលបានធ្វើការងារនេះជាមួយមូលនិធិសកលក្នុងការស៊ើបអង្កេត តាមដានករណីនេះរយៈពេល២ឆ្នាំ។

លោករដ្ឋមន្ត្រីលើកឡើងយ៉ាងដូច្នេះថា «មូលនិធិសកលបានទទួលស្គាល់និងពេញ ចិត្តលើរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ ហើយមូលនិធិសកលបាន បន្តផ្តល់ជំនួយដល់ក្រសួងសុខាភិបាលជា បន្តទៀតរួចមកហើយ។ ខ្ញុំជឿថា ឯកឧត្តម ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ក៏មានភារកិច្ចឆ្លើយបំភ្លឺករណីនេះឱ្យរដ្ឋសភាដែរ» ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ២០១៦ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានចូលបំភ្លឺជូនសភាពេញអង្គតាមសំណើ របស់ក្រុមតំណាងរាស្រ្តគណបក្សប្រឆាំង ជុំវិញបញ្ហាមួយចំនួន។ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានឆ្លើយបំភ្លឺថា ការបាត់ប្រាក់ ជំនួយរបស់ Global Fund ទិញមុងការពារ ជំងឺគ្រុនចាញ់។ ការលក់មន្ទីរពេទ្យនិងមន្ទីរ ពេទ្យបង្អែកមួយចំនួននៅរាជធានីភ្នំពេញ និងក្នុងខេត្តមួយចំនួន។ ការទិញគ្រឿង បរិក្ខារនិងថាំ្នពេទ្យនិងការផ្តល់សេវាមិន ត្រឹមត្រូវនៅតាមមន្ទីរពេទ្យរដ្ឋនិងឯកជន វិធានការក្រសួងការពង្រឹងគុណភាពជំនាញ ពេទ្យ និងការអនុវត្តក្រមសីលធម៌ ការចែកចាយនិងគ្រប់គ្រងសម្ភារពេទ្យ និងថ្នាំពេទ្យ សុទ្ធតែមានឯកសារ និងរបាយការណ៍ ច្បាស់លាស់ ។

សម័យប្រជុំរដ្ឋសភាលើកទី៧នីតិកាលទី៥ នៅថ្ងៃទី២៩ ខែធ្នូនោះមានកូរ៉ុមសមាជិកសភាចំនួន៨១រូប។ នៅក្នុងឱកាស ឆ្លើយបំភ្លឺនោះដែរមានការសួរដេញដោល ពីសំណាក់សមាជិកសភាមកពីគណបក្សសង្គ្រោះជាតិដែលជាការសួរបន្ថែមលើ សំណួរដែលមានស្រាប់ ។

គួរបញ្ជាក់ថា ក្រុមតំណាងរាស្ត្រគណ បក្សសង្គ្រោះជាតិកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០១៦ បានផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីតាមរយៈប្រធាន រដ្ឋសភាស្នើសុំអនុញ្ញាតឲ្យលោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ចូលបំភ្លឺផ្ទាល់មាត់នៅវិមាន រដ្ឋសភា ៕ ហេង សូរិយា

as ee


ចែករំលែក៖