ភ្នំពេញ៖ យោងតាមរបាយការណ៍បូកសរុបពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការរដ្ឋាននគបាលជាតិបានឲ្យដឹងថាគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ មានរយៈ៣០ថ្ងៃ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងចំនួន៣៥៧លើក បណ្ដាលឲ្យមនុស្សស្លាប់១៤១នាក់ រងរបួសធ្ងន់ចំនួន ៣៦៤នាក់ និងរង់របួសស្រាលចំនួន ២៧២នាក់។
ក្នុងរបាយការណ៍ក៏បានបញ្ចាក់ឲ្យដឹងផងដែរថា គ្រាន់តែនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក (យប់៦លើក) បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួសធ្ងន់១៥នាក់ និងរបួសស្រាល៧នាក់។
របាយការណ៍ដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១១ លើកនេះបណ្ដាលឲ្យខូតខាតយានយន្ដ សរុបចំនួន២១គ្រឿង រួមមានម៉ូតូ ចំនួន៨គ្រឿង រថយន្ដធុនតូចចំនួន៦គ្រឿង រថយន្ដធុនធំចំនួន៦គ្រឿង និងម៉ូតូរ៉ីម៉ក១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថា្នក់ចរាចរណ៍រួមមាន ល្មើសល្បឿន៤លើក, មិនគោរពសិទ្ធិ២លើក, ប្រជែង៣លើក, បត់គ្រោះថ្នាក់១លើក និងមិនប្រកាន់ស្ដាំ១លើក។
ដោយឡែកចំពោះការខូចខាតយានយន្តគ្រប់ប្រភេទ ក្នុងរយៈពេលមួយខែធ្នូនេះ នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៅមិនតាន់បង្ហាញឲ្យដឹងនៅឡើយទេ ៕ ប្រាថ្នា