ព័ត៌មានទាន់ហេតុការណ៍៖

ច្នៃម៉ូដខោអាវទាក់សម្តីគ្នាជនជាតិចិនលីប៉័ងតោដេញកាប់ថៅកែផ្អើលសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ខឹងថៅកែ រោងចក្ររឿងធ្វើម៉ូតខោអាវទាក់សំដីគ្នា មួយម៉ាតពីរម៉ាត់ទាញកាំបិតប៉័ងតោដេញកាប់ថៅកែរោងចក្រ រងរបួសស្រាល ។

ហេតុការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងហាងលក់កាហ្វេក្នុងបុរី “ញូថោន” ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះម៉ា វៃម៉ាន់ អាយុ៣០ឆ្នាំ មុខរបរថៅកែរោងចក្រមួយកន្លែងក្នុងសង្កាត់ចក្រអង្រែ ខណ្ឌមានជ័យ និងស្នាក់នៅសង្កាត់ផ្សារអូឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ចំណែកជនបង្ក ឈ្មោះ ជាំង ជីងលុន ជាជាតិចិនមុខរបរជាអ្នកណែនាំខោអាវរោងចក្រ។

បុរសរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ រួបគាត់បានមកផឹកកាហ្វេនៅហាងដែលមានយីហោធានធាន កន្លែងកើតហេតុខាងលើ ដើម្បីពិភាក្សារឿងខោអាវ ដែលត្រូវកុម្ម៉ង់ ពេលនោះជនជាតិនោះបានសួរថា អាវដែលណែនាំនោះយ៉ាងម៉េចហើយ? លោកថៅកែឯងគេចពីខ្ញុំពីរបីថ្ងៃហើយ ស្រាប់តែបានទាក់មាត់ទាក់ពាក្យគ្នាមួយម៉ាត់ពីរម៉ាត់ ជនជាតិចិននោះ ក៏បានចាប់រួបគាត់ក្របួចអាវបោកទៅនឹងដី រត់ទៅទាញប៉័ងតោកាប់គាត់បន្ថែមទៀត បណ្តាលឱ្យរងរបួសស្រាល។

ក្រោយពេលបង្កហេតុរួចនោះ ជនបង្កជនជាតិចិនបានរត់ឡើងលើរថយន្តរបស់គ្នីគ្នាគេរត់ទៅបាត់តែម្តង។

បច្ចុប្បន្នជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីតាមចាប់ជនបង្កមកចាត់ការតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖