ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកអញ្ចាញ សហការជាមួយនគរបាលជំនាញចុះឃាត់មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដែលសមត្ថកិច្ចចុះបង្រ្កាបយោងតាមផែនការណ៏យុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១រយះពេល៦ខែចាប់ពីថ្ងៃទី១មករាដល់ថ្ងៃទី៣០មិថុនាឆ្នាំ២០១៧ កាលពីថ្ងៃទី05.01.2017 វេលាម៉ោង20:00នាទី, ចំណុចមុខផ្ទះឈ្មោះវ៉េង មាន ក្នុងបរិវេណផ្សារព្រែកអញ្ចាញចាស់ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ជនសង្ស័យឈ្មោះ រឿង សុខ សាត(ហៅសឿន)ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្រោមឃុំព្រែក អញ្ចាញស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរ:មិនពិតប្រាកដឃាត់ខ្លួន ។

វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាម ពណ៌សថ្លាក្រាម ជាសារធាតុញៀនចំនួន៣កញ្ចប់តូច,ទូរសព្ទដៃម៉ាក hiya ពណ៌សលាយខ្មៅ១គ្រឿង,ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១B៩២១៤ ឆ្នាំ២០០៥ចំនួន១គ្រឿង។

ប្រភពរាយការណ៍ថា មុនកើតហេតុ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ វេលា ម៉ោង៨យប់ ជនសង្ស័យបាន ជិះម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ ស្លាកលេខ សៀមរាប ១B៩២១៤ ចេញពីផ្ទះ យកថ្នាំញៀនទៅលក់ឲ្យជនមិនស្គាល់ឈ្មោះនៅចំណុចរោងម៉ាស៊ីនភ្លើងចាស់ ឋិតនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ពេលជីះដល់ចំណុចកើតហេតុ ក៏ត្រូវសមត្ថកិច្ចស្គាល់ថា ជាមុខសញ្ញា ក៏ឈានទៅឃាត់ខ្លួន និងឆែកឆេរលើខ្លួនជនសង្ស័យបានរកឃើញថ្នាំញៀនចំនួន៣កញ្ចប់តូច ហើយក៏បញ្ជួនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកមុខកំពូលដើម្បីចាត់ការតាមនីតិវិធី ។

នៅថ្ងៃដដែល វេលាម៉ោង២០.៣៥នាទី ដោយមានការសម្របសម្រួលពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាលសមត្ថកិច្ចយើងបានឆែកឆេរលំនៅឋានរបស់ជនសង្ស័យពុំបានឃើញមានអ្វីកត់សំគាល់ឡើយ។

តែទោះជាយ៉ាង ជនសង្ស័យខាលើនេះ ជាមុខសញ្ញាចាស់ដែលសមត្ថកិច្ចតាមស្វែងរកចាប់ខ្លួនជាយូរមកហើយ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿង និងធ្វើកំណត់ហេតុដើម្បីស្រាវជ្រាវបញ្ជូនទៅកាន់តុលាការចាត់ការបន្ត ៕ ឡូ សំអាត

4 1 2


ចែករំលែក៖