ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិអង់គ្លេសម្នាក់ចងកសម្លាប់ខ្លួន មិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សាកសពបុរសជនបរទេសម្នាក់ត្រូវមិត្តភក្តិប្រទះឃើញស្លាប់ ដោយមានក្រពាត់កំរាលពូកពណ៌សចងជាប់និងក ជាមួយចម្រឹងបង្អូចរីដូក្នុងបន្ទប់ដេកជើងហើបផុតពីឥដ្ឋការ៉ូប្រហែល3តឹក។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតមាបឡើងនៅម៉ោងប្រមាណ១២ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅបន្ទប់ជួល មួយកន្លែងដែលមានទីតាំង ស្ថិតនៅ ក្រុម 9 ភូមិ 3 សង្កាត់ 2 ក្រុង-ខេត្តព្រះសីហនុ ។

មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមាន ឈ្មោះ STEFAN ANDREA JONATHAN MAFFEI ភេទ ប្រុសអាយុ48ឆ្នាំ( ឆ្នាំកំណើត 30-05-1969) ជនជាតិ អង់គ្លេស ជាអ្នកទេសចរណ៏ កាន់លិខិត្តឆ្លងដែនលេខ 532266705 សុពលភាព ថ្ងៃទី 05-01-2026 មានទិដ្ឋាការលេខ EI 01085774 សុពលភាព ថ្ងៃទី 14-03-2017 ។សមត្ថកិច្ចបានឲ្យដឹងទៀតថាបើយោងតាមការសាកសួរព័ត៌មាន ពីមិត្តភ័ក្ត្ររបស់សពដែលមានឈ្មោះ RICHARD JOHN VANZINO ភេទ ប្រុសអាយុ37ឆ្នាំ ឆ្នាំ ជនជាតិ អូស្រ្តាលី ជាអ្នកទេសចរ កាន់លិខិតឆ្លងលេខ N8869300 សុពលភាព ថ្ងៃទី 07-04-2024 មានទិដ្ឋាការលេខ EI 01021680 សុពលភាព ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ បានឲ្យដឹងថា ជនរងគ្រោះ បានមកជួលបន្ទប់ របស់ឈ្មោះ បាន យុត នៅខាងលើស្នាក់នៅ តាំងពីថ្ងៃទី 23-09-2016 មកម្លេះ លុះដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង 17:00 នាទី ជនរងគ្រោះ(សព)បានសរសេរសារ (ភាសារអង់គ្លេស)ហើយផ្ញើមកឲ្យគាត់ដោយក្នុងសារនោះមានន័យថា ( លាហើយ ខ្ញុំនិងស្លាប់រយៈពេល បីនាទីក្រោយ )ពេលបានឃើញសារនោះហើយរូបគាត់ ក៏ផ្ញើសារទាំងនេះចែកដល់មិត្តភក្តិមើល ពេលឃើញសារនោះហើយគ្មានមិត្តភក្តិណាម្នាក់នាំគ្នាជឿនោះទេ ដោយម្នាក់ៗគិតថា នេះគ្រាន់តែជាការសរសេរលេងសើចតែប៉ុណ្ណោះ ។

មិត្តភក្តិជនរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចទៀតថា លុះដល់ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ដោយសារខលទូរស័ព្ទមិនចូល គាត់ក៏មានការសង្ស័យហើយបានមកប្រាប់ម្ចាស់ផ្ទះ ឲ្យបើកបន្ទប់មើលហើយក៏ឃើញ ជនរងគ្រោះបានចងក ស្លាប់បាត់ទៅហើយ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា យោងតាមការពិនិត្យ និងធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ និង លោក វេជ្ជបណ្ឌិត លី សារ៉ាយ មន្ត្រីកោសល្យវិច័យ នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានធ្វើការសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយការធ្វើអត្តឃាតសំលាប់ខ្លួនដោយខ្លួនឯងពិតប្រាកដមែន ដោយការស្លាប់នេះ មិនមានសញ្ញាណាមួយមានជាប់ពាក់ព័ន្ធនឹងករណីមនុស្សឃាតនោះទេ។

បច្ចុប្បន្នសាកសព ត្រូវបានដឹកយកទៅរក្សាទុកនៅមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុដើម្បី រង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូតសាមុីមកទទួលយកទៅស្រុកកំណើត។

សូមបញ្ចាក់ផងដែរថា សម្រាប់ខេត្តព្រះសីហនុ នេះជាករណីទី២ហើយដែល ជនបរទេសបានបញ្ចប់ជីវិតរបស់ខ្លួន ដោយចងកសម្លាប់ខ្លួន ក្នុងនោះករណីទី១ បានកើតឡើងកាលពីចុងឆ្នាំ២០១៦ កន្លងមកនេះ ដែលកាលណោះជនបរទេសស្រីប្រុសចំនួន2នាក់ បានចងកសម្លាប់ខ្លួនជាមួយគ្នានៅក្នុងបន្ទប់ជួលនោះ៕ ឆ្លាម សមុទ្រ

unnamed (1) unnamed (2) unnamed


ចែករំលែក៖