ខេត្តតាកែវ៖ ស្ត្រីម្នាក់ត្រូវជនមិនស្គាល់មុខបានរំលោភសេពសន្ថវៈរួចសម្លាប់ និងបានយកសាកសពទៅបោះចោលត្រូវគេប្រទះឃើញនៅវាលស្រែមួយកន្លែង។
ករណីនេះបង្កការភ្ញាក់ផ្អើលបានកើតឡើងនៅចំណុចភូមិយុលចេក ឃុំជីខ្មា ខេត្តតាកែវកាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។
ប្រភពបានឲ្យដឹងថាករណីរំលោភសម្លាប់ស្ត្រីយ៉ាងព្រៃផ្សៃបំផុត ហើយយកសាកសពចោលនៅកម្ពោធព្រៃរបោះវាលស្រែនោះ សាកសពនារីរងគ្រោះ នៅមិនទាន់មានអ្នកស្គាល់អត្តសញ្ញាណនៅឡើយទេ ។
ប្រភពពីសមត្ថកិច្ចអះអាងថា ជនរងគ្រោះមានឈ្មោះ ឃួន រាម ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិចំបក់ឯម ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ ។ ក្រុមគ្រួសារមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងដុតដៃដុតជើងតាមរកមុខជនសង្ស័យ ៕