ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ជិះម៉ូតូបញ្ច្រាសទិសចរាចរណ៍រថយន្តដឹកខ្សាច់កិនស្លាប់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍ ត្រូវរថយន្តដឹកខ្សាច់បុកកិនបែកថ្លើមស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់នោះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចមុខក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍យីហោ ជីធានខូអិលស៊ីធីឌី ក្រុមទី៤ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

ជនរងគ្រោះឈ្មោះ ង្វៀង យុាំងថាន់ ភេទប្រុស អាយុ១៧ឆ្នាំ (វៀតណាម)មុខរបរសិស្សថ្នាក់ទី៩ នៅសាលាវិទ្យល័យឬស្សីកែវ មានទីលំនៅភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ជិះម៉ូតូជនរងគ្រោះម៉ាក M.S.X ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GB -8297 ។ រថយន្តម៉ាកហុីណូពណ៌លឿងពាក់ស្លាកលេខកណ្នាល3A-0183អ្នកបើកបររត់គេចខ្លួនបាត់ស្រមោល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនកើតហេតុគេឃើញយុវជនខាងលើជិះម៉ូតូ១គ្រឿងម្នាក់ឯងក្នុងល្បឿនលឿនគួរសមតាមផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូងបញ្ចាស់ទិសដៅចរាចរណ៍លុះមកដល់កើតហេតុស្របពេលនោះ ក៏មានរថយន្តបើកចេញពីក្នុងក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍យីហោ(ជីធានខូអិលស៊ីធីឌី)បានបុកនិងកិនចំដើមទ្រូងបែកថ្លើមស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុចំណែកឯអ្នកបើករត់គេចខ្លួនបាត់។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញខាងចរាចរជើងគោកដើម្បីចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរជើងគោក រាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។ ចំណែកឯសាកសពត្រូវសមត្ថកិច្ចប្រគល់អោយទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន៕ អរុណរះ

se (1) se (3) se (4) se (5)


ចែករំលែក៖