ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចារកម្មអាល្លឺម៉ង់ចោទប្រកាន់រុស្ស៊ីថា បានបំផ្លាញទំនាក់ទំនងរវាងអាមេរិក -អឺរ៉ុប

ចែករំលែក៖

ទីក្រុងមូស្គូបន្តជួបរឿងអាស្រូវ ពាក់ព័ន្ធនឹងក្រុមចារកម្ម ដោយ ក្រសួងសន្តិសុខ អាល្លឺម៉ង បានចោទប្រកានថា រុស្ស៊ីមានចេតនាបំផ្លាញទំនាក់ទំនងរវាងអឺរ៉ុប និងអាមេរិក ដោយប្រើប្រាសរូបភាពផ្សេងៗគ្នា។

សារព័ត៌មាន Spiegel បានដកស្រង់របាយការណ៍ពីរដ្ឋាភិបាលអាល្លឺម៉ង់បានបញ្ជាក់ថា ចារកម្មប្រទេសអាល្លឺម៉ងបានចោទប្រកាន់រុស្ស៊ីជាអ្នកបំផ្លាញទំនាក់ទំនងរវាងអឺរ៉ុបនិងអាមេរិក។តាមឯកសាខាងលើ ជាច្រើនឆ្នាំកន្លងមកនេះ ទីក្រុងមូស្កូ បានជះឥទ្ធិពលដល់អឺរ៉ុប ធ្វើឲ្យវិវាទសង្គមកាន់តែធ្ងន់ជាងមុន ហើយបំបែកបំបាក់ទំនាក់ទំនងអឺរ៉ុបអាមេរិក។

បច្ចុប្បន្នរដ្ឋាភិបាលអាល្លឺម៉ង កំពុងតែពិភាក្សា ហើយនឹងលើកយកបញ្ហានេះមកពិភាក្សានៅក្នុងសភា និងពលរដ្ឋ អាល្លឺម៉ងទាំងមូល ដើម្បីតបតនឹង សកម្មភាពខាងល។

នេះមិនមែនជាលើកទីមួយឡើយ ដែលទីក្រុងមូស្គូ រងការចោទប្រកាន់ ពីអឺរ៉ុប ។ កន្លងមក ប្រធានាធិបតីជិតបញ្ចប់អាណាត្តិរបស់ប្រទេសប៊ុលហ្គារីលោក Rosen Plevnelievបានបញ្ចាក់ថារុស្ស៊ី បានខិតខំបំផ្លាញប្រទេសតំបន់អឺរ៉ុប និង ប្រទេសតំបន់ Balkan ។

តាមប្រសាសន៍លោក Plevneliev វិមានក្រឹមឡាំង មានគម្រោងជាច្រើនក្នុងការបំផ្លាញសមគ្គីរបស់អឺរ៉ុប ។ ដើម្បីសម្រេចនៅគោលដៅទាំងនោះរុស្ស៊ីបាន អនុវត្តយុទ្ធសាស្ត្រ ផ្សព្វផ្សាយ និងជួយដល់ក្រុមប្រឆាំងនៅអឺរ៉ុប។

ក្រៅពីអាល្លឺម៉ង និងប៊ុលហ្គារី ប្រទេសប៉ូឡូញ និងសាធារណរដ្ឋឆែក ក៏បានប្រកាសផងដែរថា រុស្ស៊ីបានព្យាយាមបំផ្លាញ សន្តិសុខស្ថេរភាពនយោបាយរបស់អឺរ៉ុប ។ រដ្ឋមន្ត្រីការពារជាតិប៉ូឡូញលោកAntony Machervichបញ្ចាក់ថា មូស្កូមានបំណងបំផ្លាញអឺរ៉ុបតាមរយៈជនភៀសខ្លួន។ ចំណែករដ្ឋមន្ត្រីការពារជាតិឆែក បានបញ្ជាក់ថា រុស្ស៊ីបានគាំទ្រដល់គណបក្សប្រឆាំងដែលគាំទ្ររុស្ស៊ី។

ចំពោះរុស្ស៊ីវិញលោកពូទីន បានបញ្ជាក់ថា ទីក្រុងមូស្គូបានយកចិត្តទុកដាក់នៅក្នុងទំនាក់ទំនងជាមួយសហគមន៍អឺរ៉ុប តែមិនដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងអឺរ៉ុបឡើយ ៕ ម៉ែវ សាធី

Co_EU__Nga


ចែករំលែក៖