ព័ត៌មានទាន់ហេតុការណ៍៖

ពេលយប់ទៅជប់លៀង លុះព្រឹកឡើងឃើញដេកស្លាប់មិនដឹងតាំងពីពេលណា

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបងប្រុសប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ខាងក្រោយផ្ទះរបស់ឪពុក បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន។

ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង ៧ ព្រឹកថ្ងៃទី ១៦ មករា ២០១៧ នៅក្រុម៤ ផ្លុវ ៩២ ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សពមានឈ្មោះ ញ៉ែម ធារ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅក្នុងរោងកម្មករបូរីជីបម៉ុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខនិងមានស្រុកកំណើតនៅភូមិព្រែកសាម៉ាន់ ឃុំសាម៉ាន់ ស្រុកឈ្លោង ខេត្តក្រចេះ។

ប្រភពពីសាច់់ញាតិបានអោយដឹងថា កាលពីល្ងាចថ្ងៃទី១៥ ខែមករា ជនរងគ្រោះបានទៅជប់លៀងជាមួយបងប្រុស ឈ្មោះ បុល នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រហូតដល់ម៉ោង ២៣ ទើប ជន់រងគ្រោះបានជិះម៉ូតូម្នាក់មួយគ្រឿង ត្រឡប់មកផ្ទះវិញ ខណៈជិះម៉ូតូមក ដល់ក្បែរបុរីជីបម៉ុង ឬទ្ធី ស្រាប់តែឈ្មោះ បុល ជិះបុកគោ បណ្តាលអោយដួល បែកមុខមាត់ ពេលនោះជនរងគ្រោះដែលជាប្អូន(សព)ឃើញបងដួលម៉ូតូរបួសបែបនេះ ក៍ ជួនបងប្រុសត្រឡប់មកផ្ទះវិញនៅភូមិត្រពាំងស្វាយ ចំណុចកើតហេតុ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដើម្បីសំរាកមួយយប់។ លុះព្រឹកឡើងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ បងប្រុសឈ្មោះ បុល បានទៅគោះទ្វារដាស់ប្អូនអោយទៅធ្វើការ ស្រាប់តែឃើញប្អូនមានសភាពរឹង មិនមានដង្ហេើម មិនដឹងថាស្លាប់តាំងពីពេលណាបង្ករអោយមានការភ្ញាក់ផ្អើល ទើបរាយការណ៍ទៅសមត្ថកិច្ចអោយចុះមកពិនិត្យ។

ក្រោយពីសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យរួចមកបានបញ្ជាក់ថា សពពិតជាស្លាប់ដោយសារគាំងបេះដូងពិតប្រាកដមែន។

បន្ទាប់មកសពត្រូវសមត្ថកិច្ចប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ តុង សីហា
abc (2) abc (3)


ចែករំលែក៖