ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិវៀតណាម១១នាក់ ត្រូវនគរបាលអន្តោប្រវេសន៍ បន្តចុះបង្រ្កាបក្នុងមូលដ្ឋានខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិវៀតណាមប្រុស និងស្រី១១នាក់ ត្រូវកម្លាំងនគរបាល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្តចុះប្រតិបត្តិការឆែកឆេរជនជាតិបរទេសជាពិសេសវៀតណាម ដែលចូលមករស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ។

ក្នុងប្រតិបត្តិការណ៍នេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិ១២ ផ្លូវលេខ៩០(ផ្ទះជួលហាងកាហ្វេ )និងផ្លូវ៨០(ហាងម៉ាស្សា)នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

លោក អ៊ុក ហៃសីឡា ប្រធាន នាយកដ្ឋាន ស្រាវជ្រាវស៊ើបអង្កេត និតិវិធីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃបានឲ្យដឹងថាដោយសហការជាមួយការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកម្លាំងជំនាញខណ្ឌ និង កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងដោយមានការចូលរួមពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សៀង សុខ លទ្ធផលត្រួតពិនិត្យ ឃើញមានវៀតណាមចំនួន១១នាក់(ស្រី០៧នាក់)អត់ឯកសារ ។

ពាក់ព័ន្ធ និងករណីនេះផងដែរ លោកក៏បានធ្វើការអំពាវនាវ និងសុំអោយជនបទេសដែលស្នាក់នៅ និងធ្វើការសុំច្បាប់ និង គោរពច្បាប់ ប្រទេសកម្ពុជាផង បើពុំនោះទេ សមត្ថកិច្ច និងចាត់វិធានការដោយពុំលើកលែងឡើយ។

លោកអ៊ុក ហៃសីឡា បានបន្តបន្ថែមទៀតថា កន្លងមកលោកបានធ្វើការអំពាវនាវ ដល់ម្ចាស់ រោងចក្រ សហគ្រាស់ និងសិប្បកម្ម ការដ្ឋាន នានា អស់អោយបញ្ឈប់ការជួលកម្មករបរទេសដែលចូលមកដោយ ខុសច្បាប់មកធ្វើការបន្តទៀតនៅក្នុងការរដ្ឋាននិងសិប្បកម្ម របស់ខ្លួន បើពុំនោះទេ សមត្ថកិច្ចនិងចាត់វិធានការ ទៅតាមផ្លូវច្បាប់ចំពោះអ្នករឹងទទឹង ។

យោងតាមមាត្រា២៩ច្បាប់ស្តីពីអន្តោប្រវេសន៍ បានចែងថា ជនបរទេសណាដែលគ្មានការអនុញាតិ ហើយចូល មកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលបលួច លាក់បន្លំ ឫ ល្បិចផ្សេង ទៀតដែល ផ្ទុយពីបទបញ្ញាតិ នៃច្បាប់នេះ ត្រូវផ្តន្ទាទោស ដាក់គុកពីបី ខែដល់ ៦ខែ មុននិងបណ្តេញចេញ ត្រូវផ្តន្ទាទោស ដូចគ្នានឹងជនល្មើស ចំពោះជនណាដែលផ្តល់ជំនួយ ឫ ជួយលាក់បាំងក្នុងការបញ្ចូល ជនបរទេស ដែលគ្មានការអនុញាតិ មកក្នុងព្រះរាជាណាចក្រកម្ពុជា មន្ត្រីឯភ្ញាក់ងាររាជការ មានសមត្ថកិច្ច រូបណា ដែលជាអ្នកសមគំនិតឫ ជួយសម្រួលក្នុងការប្រព្រឹត្ត បទល្មើសខាងលើ ត្រូវផ្តន្ទាទោស ដាក់គុកពី ១ខែដល់១ឆ្នាំ ហើយមន្ត្រីរាជការមានសមត្ថកិច្ចរូបណា ដែលធ្វើមានការ ធ្វេសប្រហេស ខ្វះការប្រុងប្រយត្ន័ ឫ មិន គោរពបទបញ្ជា ត្រូវ ទទួល ការផ្តន្ទាទោស ផ្នែករដ្ឋបាល មធ្យោបាយ សម្ភារះប្រើប្រាស់ សម្រាប់ប្រព្រឹត្តបទល្មើស ត្រូវរឹមអូស ទុកជាសម្បត្តិរដ្ឋ ៕ ស តារា

IMG_4470 IMG_4471


ចែករំលែក៖