ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេស២នាក់ដែលបង្ហោះម៉ាស៊ីន​ Drone ថត​យកទិដ្ឋភាពព្រះបរមរាជ្យវាំង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចមូលដ្ឋាប៉ុស្តិ៍ជ័យជំនះនិងកម្លាំងសន្តិសុខខណ្ឌដូនពេញសហការគ្នាឃាត់ខ្លួនជនជាតិអាមេរិកម្នាក់ជាអ្នកទេសចរនិងជនជាតិវៀតណាមម្នាក់ទៀតត្រូវបានក្រោយពេលពួកគាត់ទាំងនោះប្រើប្រាស់ម៉ាស៊ីនថតប្រភេទ Drone មកមកបង្ហោះថតយកទិដ្ឋភាពមួយចំនួននៅបរិវេណព្រះបរមរាជ្យវាំងក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៤និង០០នាទីថ្ងៃទី១៧ខែមករាឆ្នាំ២០១៧នៅត្រង់ចំណុច បរិវេណវាលព្រះមេរុ ផ្លូវលេខ១៨៤ កែងមហាវិថី ព្រះសុធារស ភូមិ២ សង្កាត់ជ័យជំនះ ខណ្ឌដូកពេញ ។

ជនបរទេសដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនទី១.William John Sonbuncher ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ 444290204

មុខរបរ ទេសចរណ៍ ស្នាក់នៅ ផ្ទះសំណាក់ យីហោ Mini Banana អគារ លេខ១៣៦ ផ្លូវលេខ៥១ សង្កាត់បឹងកេងកង១ ខណ្ឌចំការ មន ទី២ឈ្មោះ Do Hoang Giang (ដូ ហ័ង យេង )ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខ B9016478 មុខរបរទេសចរណ៍ ស្នាក់នៅ ផ្ទះសំណាក់ យីហោ Mini Banana អគារ លេខ១៣៦ ផ្លូវលេខ៥១ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន។ត្រូវបានដកហូរម៉ាស៊ីនប្រភេទ Droneមួយគ្រឿងបំពាក់i phone7plusមួយគ្រឿងនិងលែនតកាម៉ារ៉ាថតវីដេអូចម្ងាយ២០០ម៉ែត្រនិងថ្មសាគួរចំនួន១ដុំ កាម៉ារ៉ាថតរូបម៉ាកកាណុងមួយគ្រឿង។

មន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តក្រុង ពីទីក្រុង សាយហ្គន មកភ្នំពេញ តាមច្រកក្រុងបាវិត ខេត្តស្វាយរៀង ប្រទេសកម្ពុជា ស្រាប់តែបុរសអ្នកទេសចរណ៍បរទេស២នាក់នោះពេលមកដល់ចំណុចកើតហេតុបានបើកកាបូបយកម៉ាស៊ីនDrone បំពាក់កាម៉ារ៉ាបង្ហោះថតចាប់រូបភាពនិងទិដ្ឋភាពតំបន់វាលព្រះមេរុ និងព្រះបរមរាជ្យវាំងដែលជាតំបន់ហាមឃាត់នោះដោយឃើញដូច្នេះកម្លាំងនគរបាលមូលដ្ឋាននិងកម្លាំងសន្តិសុខខណ្ឌបានសហការគ្នាចាប់ឃាត់ពួកគាត់ទាំងនោះនាំមកសួរនាំ បន្ទាប់មកទើបបញ្ជូនទៅអធិការនគរបាលខណ្ឌដូនពេញដើម្បីចាត់ការបន្តទៀត៕ ស តារា

IMG_4465 IMG_4463 IMG_4464


ចែករំលែក៖