ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតថ្នាំញៀន១កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវកំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួន និងដកហូតថ្នាំញៀន១កញ្ចប់តូច ខណៈពួកគេបាននាំគ្នាចូលទៅក្នុងដីឡូត៍វាលមួយកន្លែង ។

ករណីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះ ធ្វើនៅវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្លូវភ្នំពេញ ហាណូយ(1019) ស្ថិតក្នុងក្រុម៥ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ការឃាត់ខ្លួននេះ ដឹកនាំកំលាំងផ្ទាល់ដោយលោកអនុសេនីយ៍ឯក ញាណ នន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ និងមន្ត្រីក្រោមឱវាទ។

ជនសង្ស័យទី១មានឈ្មោះ ចេន ចន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងទី២ ឈ្មោះ លឹម ចិត្រ្តា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

លោក ញាណ នន នាយប៉ុស្តិ៍នគរបាលឃ្មួញបានអោយដឹងថា ដោយមានការបញ្ជាដឹកនាំពីលោកវរសេនីយ៍ ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ អោយនគរបាលប៉ុស្តិ៍ទាំង៤បួននៅក្នុងខណ្ឌរបស់លោកអោយខិតខំ និងយកចិត្តទុកដាក់បង្ក្រាបរាល់បទល្មើសផ្សេងៗ ដែលអាចកើតមាន ជាពិសេសគឺបទល្មើសគ្រឿងញៀនដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការបង្ក្រាបប្រយុទ្ធប្រឆាំងគ្រឿងញៀនចាប់ពីដើមខែមករា ឆ្នាំ២០១៧នេះ។

ជាក់ស្តែងនៅវេលាម៉ោងខាងលើលោកនាយប៉ុស្តិ៍ឃ្មួញបានដឹកនាំកំលាំងចុះធ្វើការល្បាតក្នុងមូលដ្ឋានក៍ប្រទះជនសង្ស័យទាំង២នាក់ដើរចូលទៅទីតាំងដីវាលខាងលើមានការសង្ស័យក៍ជិះចូលតាមឃើញពួកគេកំពង់ប្រើប្រាស់គ្រឿងញៀនជាក់ស្តែងទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ ក្នុងនោះវត្ថុតាងដកហូតមានម្សៅក្រាមថ្លាសចំនួន១កញ្ចប់តូច សម្ភារប្រើប្រាស់មួយចំនួនយកមកសាកសួរនៅប៉ុស្តិ៍នគរបាលឃ្មួញ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា ពួកគេពិតជាបានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន ហើយថ្នាំញៀននះ ពួកគេបានទិញពីម្តុំមុខមន្ទីរពេទ្យលោកសង្ឃក្នុងតំលៃ ២ម៉ឺនរៀលដើម្បីយកទៅប្រើប្រាស់តែប៉ុណ្ណោះ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងកំពុងកសាងសំណុំរឿងបញ្ជួនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការបន្តតាមនិតិវិធី៕ តុង សីហា

AW (2) AW AW (1)


ចែករំលែក៖