ព័ត៌មានទាន់ហេតុការណ៍៖

ប្រគល់ត្រាថ្មីជាផ្លូវការជូនមន្ទីរកសិកម្ម ខណៈបញ្ចូលខណ្ឌរដ្ឋបាលព្រៃឈើនិងខណ្ឌរដ្ឋបាលជលផល ចំនួន៤១រូប

ចែករំលែក៖

ខេត្តពោធិ៍សាត់ៈ ប្រកាសបញ្ចូលខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល និងប្រគល់ត្រាថ្មីជាផ្លូវការជូនមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីកងកម្លាំង ស្ថាប័នពាក់ព័ន្ធ រួមទាំងមន្រ្តីរាជការតាមបណ្ដាមន្ទីរនានាជុំវិញខេត្ត ក្រោមអធិបតីភាព លោក ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

ពិធីនេះប្រារព្ធឡើងនាព្រឹកថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧ នៅក្នុងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ។

ជាការចាប់ផ្ដើមកម្មវិធីលោក ឡាយ វិសិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ឡើងអានរបាយការណ៍សង្ខេប ស្ដីពីលទ្ធផលការងារ កសិកម្មឆ្នាំ២០១៦ ក៏ដូចស្ថានភាពមន្រ្តីរាជការនៅក្នុងមន្ទីរសរុប ១៧៣រូប ស្រ្តី ២៧រូប ក្នុងនោះបានចូលនិវត្សចំនួន ៨រូប និងក្របខណ្ឌជាក់ស្ដែង ១៦៥រូប ស្ដ្រី ២៧រូប ព្រមទាំងប្រកាសបញ្ចូលខណ្ឌរដ្ឋបាលព្រៃឈើចំនួន ២៩រូប និង ខណ្ឌរដ្ឋបាលជលផលចំនួន ១២រូប បន្ថែមទៀត ។

ក្នុងនោះលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានឡើងមានមតិស្វាគមន៍សំណេះសំណាល ដោយផ្ដោតលើកត្តាសំខាន់គឺមន្រ្តីរាជការរដ្ឋបាលជលផល ពិនិត្យឡើងវិញពាក់ព័ន្ធនឹងបទល្មើសជលផល ពិសេសក្នុងកន្លែងអភិរក្សធនធានជលផល ចំណែកខណ្ឌរដ្ឋបាលព្រៃឈើ ក៏មិនខុសគ្នាដែរធ្វើការក្នុងព្រៃឱ្យបានច្រើនជាងនៅតាមដងផ្លូវ ព្រោះឈើគល់វានៅឯព្រៃមន្រ្តីពេទ្យសត្វត្រួតពិនិត្យផងដែរ ពាក់ព័ន្ធនឹងការដឹកជញ្ជូនសត្វជ្រូក និងលក់នៅតាមដងផ្លូវ នាំឱ្យខាតផលប្រយោជន៍ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាពិសេសផងដែរនិយាយរួមមើលឱ្យបានច្រើនជាងស្ដាប់ អនុវត្តឱ្យមានតំលាភាពប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ក្នុងនាមខ្លួនជាមន្រ្តីរាជការ ។

ក្នុងនោះដែរលោក ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ខ្លះផងដែរក្នុងអង្គពិធីទាំងមូល ក្នុងនោះលោកបានផ្ដោតលើមន្រ្តីជំនាញនៃមន្ទីរទាំងមូលអនុវត្តការងារឱ្យត្រូវទិសដៅ ពិសេសផ្សព្វផ្សាយ៕ ប៉ឹម ពិន

as (8) as as (1) as (2) as (3) as (4) as (5) as (6) as (7)


ចែករំលែក៖