ព័ត៌មានទាន់ហេតុការណ៍៖

សុំលុយប្រពន្ធទៅទិញរ៉ីម៉កកង់បីថ្មី មិនឲ្យ ២ថ្ងៃក្រោយអណ្ដែតទឹកស្លាប់ក្រោយសណ្ឋាគារកាំបូឌីយ៉ាណា

ចែករំលែក៖

ភ្នំពេញ៖ សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញ ហើមស្អុយ អណ្តែតទឹកនៅច្រាំងទន្លេខាងក្រោយសណ្ឋាគារ កាំបូឌីយ៉ាណា បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១៧ នៅចំណុច្រាំងទន្លេក្រោយសណ្ឋាគារកាំបូឌីយ៉ាណាភូមិ២សង្កាត់ចតុមុខខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីប្រពន្ធរបស់សពឈ្មោះ ឱក កក់ អាយុ៤២ឆ្នាំមុខរបរលក់ដូរ ទីលំនៅ ផ្ទះជួល សង្កាត់ បឹងកក់១ ខណ្ឌទួលគោក បានមកបំភ្លឺអោយសមត្ថកិច្ចប៉ុស្តិ៍ចតុ នៅវេលាម៉ោង១០និង១០នាទី បានឲ្យដឹងថា ប្តីរបស់គាត់ឈ្មោះ ចិន កេ អាយុ ៥២ឆ្នាំ មុខរបរ រត់រឺម៉កម៉ូតូ បានចេញពីផ្ទះកាលពីថ្ងៃទី១៧ មករា ២០១៧ វេលាម៉ោងប្រហែល២រសៀល ប្តីរបស់គាត់បានសុំលុយគាត់ ដេីម្បីយកទៅទិញរឺម៉កថ្មី តែគាត់ជាប្រពន្ធមិនឲ្យនោះទេ ព្រោះគ្មានលុយ ។

ប្រពន្ធជនរងគ្រោះបានបន្តទៀតថា បន្ទាប់ពីប្តីរបស់គាត់សុំលុយមិនបាន ហើយក៏ស្លៀកខោអាវហេីយចេញទៅក្រៅបាត់ទៅ ដោយមិនប្រាប់ថាទៅណានោះទេ ។ ស្រាប់តែបាត់ខ្លួនអស់រយះពេល២ថ្ងៃក្រោយមក នៅថ្ងៃទី១៩ មករា ២០១៧ គាត់បានទទួលដំណឹងថាមានសពអណ្តែតទឹកនៅក្រោយសណ្ឋាគារកាំបូឌីយ៉ាណា គាត់ក៏បានមកមេីល ហេីយស្គាល់ច្បាស់ថាសពនេះពិតជាប្តីរបស់គាត់ពិតប្រាកដមែន ។

ក្រោយកើតហេតុសាកសពត្រូវបានក្រុមគ្រួសារដឹកតាមរថយន្តយកទៅធ្វេីបុណ្យនៅផ្ទះជួល ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោគ ៕ ស តារា

IMG_4579 copy IMG_4581 copy

1484800568331

1484800609555

 

 


ចែករំលែក៖