ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវស្រ្តីលក់ដូរប្តឹងថាបានឱបស្ទាប និងបៀតបៀនរាងកាយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវនគរបាល សង្កាត់រកាធំ ក្រុងច្បារមនចាប់ខ្លួនបន្ទាប់ពីស្រ្តីម្នាក់បានប្តឹងថាបុរសរូបនេះបានបៀតបៀនលើរាងកាយរបស់គាត់កាលពីវេលាម៉ោង៩និង ២០នាទីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅកន្លែងលក់ដូរ២៤ម៉ោងតាម បណ្តោយ ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិក្រាំង ពលទេព សង្កាត់រកាធំ ក្រុងច្បារមន ។

មន្រ្តីនគរបាលសង្កាត់រកាធំឲ្យដឹងថា ជនជាប់ចោទដែលសមត្ថកិច្ចចាប់ខ្លួនឈ្មោះ ចាន់ មីនា ហៅរ៉ា ហៅពយ អាយុ ២៩ឆ្នាំ មានទីលំនៅភូមិមុខខេត្ត សង្កាត់ រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ រីឯដើមបណ្តឹងជាស្រ្តីរងគ្រោះឈ្មោះ ផាត សុភាវី អាយុ៣១ឆ្នាំ មានមុខរបរលក់ដូរអីវ៉ាន់គ្រប់ប្រភេទ មានទាំងគ្រឿងភេសជ្ជៈផងដែរ បច្ចុប្បន្នមានទីលំនៅភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

បើតាមបណ្តឹងរបស់ស្រ្តីរងគ្រោះឲ្យដឹងថា ជនសង្ស័យខាងលើនេះបានចាប់គាត់ឱបពីក្រោយរួចស្ទាបលើរាងកាយ និងដើម ទ្រូងទៀតផង។ នៅពេលដែលមានករណីនេះកើតឡើងគាត់បានរើបម្រះតែត្រូវជន សង្ស័យទះគាត់មួយកំផ្លៀងថែមទៀតនៅ ពេលដែលរូបគាត់ស្រែកឲ្យគេជួយ ។

បើតាមប្រភពនៅកន្លែងកើតហេតុបាន បង្ហើបឲ្យដឹងថា ជនសង្ស័យធ្លាប់បានចេញចូលទិញអីវ៉ាន់ស្រ្តីរងគ្រោះញឹកញាប់នៅ ចំណុចផ្សារ២៤ម៉ោងដែលលក់នៅពេល យប់តាមបណ្តោយផ្លូវជាតិលេខ៤។ នៅមុន ពេលកើតហេតុគេបានឃើញជនសង្ស័យទំនងជាស្រវឹងស្រាខ្លាំងផងបានជិះម៉ូតូមកឈប់នៅកន្លែងលក់ដូររបស់ស្រ្តីរងគ្រោះ ហើយក៏ចុះពីលើម៉ូតូចូលទៅកន្លែងស្រ្តីរងគ្រោះក្នុងអាការស្រវឹងទំនងជាលេងបន្លំ មែនបានចាប់ស្រ្តីខាងលើឱបនិងស្ទាប អង្អែលរាងកាយទាំងលើនិងក្រោមក៏ត្រូវស្រ្តីរងគ្រោះប្តឹងសមត្ថកិច្ចពីបទប្រទូស្តកេរ្តិ៍តែម្តង ។

បន្ទាប់ពីសមត្ថកិច្ចទទួលបានបណ្តឹងស្រ្តីរងគ្រោះដោយផ្ទាល់មាត់រួចមកសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យដែលខំ ព្យាយាមរត់ចោលម៉ូតូនៅក្បែរតូបលក់ដូរ របស់ស្រ្តីរងគ្រោះតែរត់មិនរួច ។

បច្ចុប្បន្នជនសង្ស័យខាងលើនេះត្រូវ បានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងច្បារមនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១៧៕ សេនាស័ក្តិ

aeq


ចែករំលែក៖