ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើងជិះម៉ូតូបង្វិលកង់ខ្ទាតដីដាក់គេ ហើយវាយគេឲ្យរបួសទៀត

ចែករំលែក៖

ខេត្តកំពង់ចាម ៖ កម្លាំងនគរបាលអធិ ការដ្ឋានស្រុកកំពង់សៀមបានឃាត់ខ្លួន ក្មេងទំនើងម្នាក់បន្ទាប់ពីបង្ករបួសស្នាមទៅ លើជនរងគ្រោះក្នុងជម្លោះរឿងជិះម៉ូតូបង្វិល កង់ខ្ទាតដីដាក់ជនរងគ្រោះហើយវាយគេ ទៀតកាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅភូមិ អំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ជនដៃដល់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ តន សុខលោ ភេទប្រុស អាយុ២២ ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ។ ចំណែក ជនរងគ្រោះមានគ្នា២នាក់ ម្នាក់ឈ្មោះ អឹុម សុខឃឿន ភេទប្រុស អាយុ៣៨ឆ្នាំ រង របួសចុងចិញ្ចើមខាងឆ្វេង និងម្នាក់ទៀត ឈ្មោះ អឹុម ចិន្តា ភេទប្រុស អាយុ៣២ឆ្នាំ រងរបួសត្រង់កំភួនដៃ ។ អ្នកទាំង២ត្រូវជា បងប្អូនបង្កើតនឹងគ្នា មានទីលំនៅភូមិ-ឃុំ ខាងលើ ។

តាមការបំភ្លឺពីជនរងគ្រោះទាំង២នាក់ បានឲ្យដឹងថា មុនពេលកើតហេតុពួកខ្លួន កំពុងឈរលេងនៅក្បែរផ្លូវចំណុចកើត ហេតុខាងលើ។ ខណៈនោះស្រាប់តែឈ្មោះ តន សុខលោ នៅភូមិជាមួយគ្នាបានជិះម៉ូតូ មកដល់ឈប់ក្បែរនោះ ហើយបង្វិលកង់ ម៉ូតូលេងបញ្ឈឺដាក់ពួកខ្លួនបណ្តាលឲ្យខ្ទាត ដីមកលើពួកគេទាំង២នាក់ ។ ឃើញជន ដៃដល់លេងខុសរបៀបបែបនេះគេក៏ សួរនាំ និងស្តីឲ្យទើបកើតមានការឈ្លោះ ប្រកែកគ្នាទៅវិញទៅមក។ បន្ទាប់មកជន ដៃដល់ តន សុខលោ បានយកដំបងឈើ មកវាយលើពួកគេទាំង២នាក់បណ្តាលឲ្យ រងរបួសតែម្តង ។

លោក ពេជ្រ គឹមស៊ា អធិការរងនគរ បាលស្រុកកំពង់សៀមបានឲ្យដឹងថា ក្រោយ ពេលទទួលព័ត៌មានករណីហិង្សានេះសមត្ថ កិច្ចបានតាមរកជនសង្ស័យ និងបាននាំខ្លួន ឈ្មោះ តន សុខលោក មកកាន់អធិការដ្ឋាន នគរបាលស្រុកដើម្បីបំពេញសំណុំរឿង បញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់៕ ហេង នរិន្ទ្រ

1 2 3 4


ចែករំលែក៖