ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកក្មេកកាប់កូនប្រសាប្រុសរបួសធ្ងន់ក្រោយសង្ស័យលួចសហាយស្មន់ជាមួយម្តាយ ក្មេក

ចែករំលែក៖

ខេត្តតាកែវ ៖ ឪពុកក្មេកចោទប្រកាន់កូនប្រសាប្រុសថា បានលួចសហាយស្មន់ជា មួយម្តាយក្មេកហើយក៏កាន់ដាវចូលទៅ កាប់កូនប្រសាប្រុសដល់ក្នុងបន្ទប់ ។ ករណី ឪពុកក្មេកកាប់កូនប្រសានេះបានកើត ឡើងកាលពីវេលាម៉ោងជាង៨យប់ ថ្ងៃ ទី១៧ ខែមករា ឆ្នាំ២០១៧ នៅភូមិព្រឹស ក្រោម ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ។

នគរបាលស្រុកទ្រាំង បានឲ្យដឹងថា ជនសង្ស័យជាឪពុកក្មេកត្រូវនគរបាលចាប់ខ្លួនឈ្មោះ យ៉ាង យ៉ាន់ អាយុ៥៨ឆ្នាំ មាន ប្រពន្ធឈ្មោះ សែម ស្រី អាយុ៥៣ឆ្នាំ រីឯកូនប្រសាររងគ្រោះឈ្មោះ ឃ្លាំង នឿន អាយុ២១ឆ្នាំ ។

មន្ត្រីដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះជាកូនប្រសាកំពង់តែដេកជា មួយប្រពន្ធនៅក្នុងបន្ទប់ក្រោមផ្ទះ ហើយម្តាយក្មេកក៏ដេកនៅទីនោះជាមួយដែរ ស្រាប់តែជនសង្ស័យជាឪពុក្មេកបានកាន់ដាវដើរចូលបន្ទប់ហើយកាប់កូនប្រសា បណ្ដាលឲ្យរបួសក្បាល ក ស្មា និង ដាច់ ម្រាមដៃស្តាំ២ ។ ដោយឪពុកក្មេងបាន ចោទកូនប្រសាថា បានសហាយស្មន់ជា មួយម្តាយក្មេកជាប្រពន្ធរបស់គាត់ ។

ប្រភពថា ជនសង្ស័យបានលែងប្រពន្ធជាង២ខែមកហើយដោយសារតែការ ប្រចណ្ឌ តែជនសង្ស័យ នៅចេញចូល ទៅមកដដែល ។ លុះក្រោយពីលែង លះគ្នាជាមួយប្តីរួច ម្តាយក្មេកបានយកពូកពីលើផ្ទះមកដេកនៅក្នុងបន្ទប់កូន ដោយ កូនស្រី និងកូនប្រសាដេកពូកមួយ ម្តាយ ដេកពូកមួយក្បែរគ្នាធ្វើឲ្យជនសង្ស័យរិតតែសង្ស័យ ទើបចូលទៅកាប់កូនប្រសា បណ្ដាលឲ្យរងរបួសតែម្តង ។

ជនសង្ស័យបានសារភាពថាពិតជាបានកាប់កូនប្រសាបណ្ដាលឲ្យរងរបួសប្រាកដមែន ដោយសារកូនប្រសាលួចសហាយ ស្មន់ជាមួយប្រពន្ធខ្លួន ។

ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថាក្រោយពេលកើតហេតុ ជនរងគ្រោះជាកូនប្រសាត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។ ខណៈជនសង្ស័យជាឪពុកក្មេកត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ៕ សហការី

 


ចែករំលែក៖