ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យគេចសាលាឪពុកម្ដាយស្ដីបន្ទោសបន្តិចបន្តួចចងកធ្វើអត្តឃាតបានសម្រេច

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យុវជនម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចងកធ្វើអត្តឃាតបានសម្រេច នៅក្នុងបន្ទប់ដេកផ្នែកខាងក្រោមផ្ទះ ត្រូវបានគេសង្ស័យដោយសារអាក់អន់ចិត្តនៅពេលឪពុកម្ដាយស្ដីបន្ទោសបន្តិចបន្តួច ខណៈដែលពួកគាត់តាម ដានរកឃើញកូនរូបនេះគេចសាលា(មិនចូលរៀន)។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៧និង១៥នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នៅចំណុចក្នុងបន្ទប់ដេកផ្នែកខាងក្រោមផ្ទះ ស្ថិតក្នុងភូមិទួលម្កាក់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីអ្នកភូមិផងរបងជាមួយបានបង្ហើបឲ្យដឹងថា យុវជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ លីម សៀងលី អាយុ ១៥ឆ្នាំ មុខរបរសិស្ស រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតក្នុងភូមិ-ឃុំកើតហេតុខាងលើ។

ប្រភពព័ត៌មានខាងលើបន្តថា មុនកើតហេតុក្រុមគ្រួសារបានដើរទៅគុះទ្វារបន្ទប់និងស្រែកហៅក្នុងគោលបំណងហូបបាយជុំគ្នា ប៉ុន្តែទ្វារបន្ទប់ចាក់កន្លឹះជាប់ហៅក៍មិនឆ្លើយក៍មានការសង្ស័យ ទើបសម្រេចទំលាយទ្វារក៍ឃើញចងកដោយខ្សែនីឡុងព្យួជាមួយរតផ្ទះបង្កការភ្ញាក់ផ្អើលតែម្តង។

ប្រភពដដែលបន្តទៀតថា ករណីនេះយុវជនរងគ្រោះអាចបណ្ដាលមកពីអាក់អន់ចិត្ត ដោយសារតែឪពុកម្ដាយស្តីបន្ទោសបន្តិចបន្ទួច នៅពេលពួកគាត់ស្រាវជ្រាវរកឃើញកូនគាត់រូបនេះគេចសាលា(មិនចូលរៀន)ប៉ុន្មានថ្ងៃមកហើយនោះ ម្យាងទៀតឪពុកម្ដាយក៍ជាគ្រួបង្រៀនដែរហេតុអ្វីកូនធ្វើបែបនេះ។
ករណីយុវជនចងកធ្វើអាត្តឃាតខាងលើនេះដែរ សមត្តកិច្ចស្ថាប័នពាក់ព័ន្ធស្រុកក្រគរប្រាប់ថា ក្រោយពីសហការគ្នាធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់រួចមក លទ្ធផលឃើញថាពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនោះទេ ពិតជាស្លាប់ដោយសារចងកពិតប្រាកដ ក៍បានធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងតាមប្រព្រៃណី៕ បឹុម ពិន

IMG-20170122-WA0014 IMG-20170122-WA0002-600x449 IMG-20170122-WA0003


ចែករំលែក៖