ព័ត៌មានទាន់ហេតុការណ៍៖

ទិញនំបុ័ង១កំណាត់ ខឹងអ្នកលក់យូរពេក បាញ់៦គ្រាប់ រត់ប្រាស់អាយូស

ចែករំលែក៖

 

ភ្នំពេញ៖ បុរសម្នាក់បានឌុបប្រពន្ធមកទិញនំបុ័ងដាក់សាច់ហើយសង្ស័យខឹងចាំយូរពេក បានដកកាំភ្លើងបាញ់ឡើងលើ៦គ្រាប់ ផ្អើលទាំងអ្នកទិញ និងអ្នកលក់ រត់ចែកជើងគ្នាហើយគេចខ្លួនបាត់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២២និង៤០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខកន្លែងលក់នំបុ័ងសាច់ពេលយប់នៅមុខហាងលក់សំភារះសំណង់ អុឹម អៀម ហ៊ួង ក្បែរសាលាបឋមសិក្សា អនុវត្ត ស្ថិតតាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្ដីប្រពន្ធមួយគូសង្ស័យឈ្លោះគ្នា ហើយបានដឹកគ្នាមកទិញនំបុ័ងខឹងគេដាក់អោយខ្លួនក្រោយគេក៏ខឹង ហើយបានដកកាំភ្លើងបាញ់មេឃចំនួន៦គ្រាប់ហើយបានជិះម៉ូតូចេញទៅបាត់ ។

តាមប្រភពព័ត៌មានពីអ្នកលក់នំបុ័ងសាច់ដែលនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញប្ដីប្រពន្ធ២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស មិនចាំស្លាកលេខ បានឌុបគ្នាមកទិញនំប័ុងដាក់សាច់មួយកំណាត់ ខណៈនោះអ្នកលក់បានប្រាប់គាត់ថា សូមចាំបន្តិចសិនខ្ញុំដាក់អោយគេមកមុនសិន បន្តិចក្រោយមកប្ដីប្រពន្ធនោះបានឈ្លោះប្រកែកគ្នាបែកផ្សែងហើយក៏ឃើញបុរសជាប្តីបានដកកាំភ្លើងខ្លី១ដើមមិនស្គាល់ម៉ាកបាញ់ឡើងលើចំនួន៦គ្រាប់ ធ្វើអោយអ្នកលក់ និងអ្នកមកទិញភ័យនាំគ្នារត់ចែកជើងគ្នាតែម្តង។ ក្រោយមកជនបង្កបានដើររើសសំបកគ្រាប់បានចំនួន៥ហើយបានឌុបប្រពន្ធចេញបាត់ទៅដោយបន្សល់តែសំបកគ្រាប់មួយគ្រាប់ដែលគេរើសមិនអស់តែប៉ុណ្ណោះ ។

បន្តិចក្រោយមកក៏មានសមត្ថកិច្ចបានចុះមកពិនិត្យកន្លែងកើតហេតុ ហើយបានយកសំបកគ្រាប់យកទៅពិនិត្យហើយបានសន្និដ្ឋានថា ជាប្រភេទគ្រាប់កាំភ្លើងម៉ាក អ៊ែស្តាល ហើយបានយកសំបកគ្រាប់នោះទៅរក្សាទុកដើម្បីស្រាវជ្រាវរកម្ចាស់កាំភ្លើងបន្ត៕ តុង សីហា

swe (1) copy swe (2) copy swe (3) copy swe (4) copy


ចែករំលែក៖