ខេត្តឧត្តរមានជ័យៈ កម្លាំងនគរបាលព្រំដែនវរៈ៩០៥ សហការជាមួយប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បង្រ្កាបបទល្មើសព្រៃឈើនិងឃាត់ខ្លួន៣នាក់ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង១២និង៣០នាទី ។
សេចក្តីរាយការណ៍បានឲ្យដឹងថា កំលាំងវរៈ៩០៥ចំនួន១០នាក់ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ហង្ស បូរ មេព្រៃ ចំនួន៧នាក់ ដឹកនាំដោយលោក សូត្រ សុីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្ត ឧត្តរមានជ័យ បានចុះបង្រ្កាបបទល្មើសព្រៃឈើនៅចំណុចភូមិសាស្រ្ត ព្រៃសហគមន៍សង្សរុក្ខវ័ន ស្ថិតក្នងភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចំណុចនិយាមកា 0379385 1566114 ឃាត់ខ្លួនបានចំនួន ៣នាក់និងឈើចំនួន២៥ដុំ ប្រភេទឈើធ្នង់ និងមានមុខកាត់ជា ប្រភេទឈើសិប្បកម្ម ។
ជនសង្ស័យទាំង៣នាក់ មានឈ្មោះ ចិន វិត ភេទប្រុស អាយុ៣៥ឆ្នាំ ភូមិកំណើតភូមិអណ្តូងពោធិ៍ ឃុំអណ្តូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ឈ្មោះ ចិន ប៊ុន ហៀង ភេទប្រុស អាយុ៥២ ឆ្នាំ រស់នៅភូមិទំប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យ និង ឈ្មោះ ងាន រដ្ឋា ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិ ស្រែក្រសាំង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំប្រសាទ ខេត្ត ឧត្តរមានជ័យ ។
ពេលនេះកម្លាំងនគរបាលការពារព្រំដែនវរៈ៩០៥ កំពុងធ្វើរបាយការណ៍ និងបញ្ជូនជនសង្ស័យ ព្រមទាំងវត្ថុតាងទៅស្នងការខេត្តដើម្បីចាត់ការតាមនិតិវិធី ៕ ប៉ែន នួន