ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកកំពង់សៀមឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ពន្ធ័នឹងសារធាតុញៀន

ចែករំលែក៖

ខេត្តកំពង់ចាមៈ កម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយអធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍វិហារធំ កម្លាំងនគរបាល រដ្ឋបាលប៉ុស្តិ៍ក្រឡា បង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី និងឃាត់ខ្លួនជនសង្ស័យ បាន០២នាក់។

ករណីនេះ ធ្វើឡើងកាលវេលាម៉ោង ១១និង ០០នាទីនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចគោកគ្រាម ឃុំវិហារធំ ស្រុកកំពង់សៀម ។

លោក ឯក ផាន់ដន អធិការនគរ បាលស្រុកកំពង់សៀមបានឲ្យថា ជនសង្ស័យទី១ ឈ្មោះ ចេន យ៉េក ភេទប្រុស អាយុ ៣២ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិគោកគ្រាម ឃុំវិហារធំ ស្រុកកំពង់សៀម រឹបអូសបានម្សៅពណ៌សង្ស័យជាថ្នាំញៀនចំនួន០១កញ្ចប់ ទូរស័ព្ទអិនចុចពិលចំនួន០១គ្រឿង កាបូបដៃចំនួន០១ម៉ូតូ ០១គ្រឿង។

ដោយផ្អែកតាមចម្លើយរបស់ជនសង្ស័យឈ្មោះ ចេន យ៉េក បានឆ្លើយសារភាពថា ថ្នាំញៀនមួយកញ្ចប់ដែលខ្លួនទិញបានពីឈ្មោះ មឿន សុវុទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរ នៅភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ហើយ សមត្ថកិច្ចយើងក៏ឈានបន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ មឿន សុវុទ្ធី នៅចំណុចទល់មុខ វិទ្យាល័យសម្តេចជួន ណាត ស្ថិតក្នុងភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម រឹបអូសបានម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន០២កញ្ចប់ទៀត ខ្សែកពណ៌ទង់ដែង ចំនួន១ខ្សែ ឧបករណ៍វេចខ្ចប់មួយចំនួន ដែកកេះចំនួន០២ និងម៉ូតូ០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ និងវត្ថុតាងខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងបន្តបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ៕ វណ្ណៈ

1 2 3


ចែករំលែក៖