ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសាកសពស្រ្តីម្នាក់សង្ស័យត្រូវរថយន្តបុក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកក្រគររវល់ទាំងព្រឹក ខណៈត្រូវបានគេប្រទះឃើញសាកសពស្រ្តីម្នាក់នៅចិញ្ចើមផ្លូវជាតិលេខ៥ សង្ស័យក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីរំលងអធ្រាត្រ ។

ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើងទាំងព្រឹកព្រលឹមថ្ងៃ៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចិញ្ចើមផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧៦-១៧៧ ស្ថិតក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ឯម រុន អធិនគរបាលស្រុកក្រគរបានឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ថា សាកសពភេទស្រី មានវ័យរៀងចំណាស់បន្តិច មានសម្លៀកបំពាក់ដូចក្នុងរូបភាព ហើយគាត់ត្រូវបានប្រជាពលរដ្ឋអះអាងថា វិកលចរិក ប៉ុន្តែគ្មាននរណាស្គាល់អតសសញ្ញាណគាត់នោះទេ។

លោក អធិនគរបាលស្រុកបន្តថា កាលពីព្រលប់ មុនកើតហេតុគេឃើញជនរងគ្រោះធ្វើដំណើរថ្មើរជើង ក្នុងទិសដៅពីកើតទៅលិច តាមបណ្ដោយផ្លូវជាតិលេខ៥ លុះព្រឹកកើតហេតុ ទើបបង្កការភ្ញាក់ផ្អើលបែបនេះ ហើយហេតុការណ៍នេះ អាចកើតឡើងនៅវេលាម៉ោងទៀបភ្លឺ ឈានចូលថ្ងៃទី០៣ ខែកុម្ភៈតែម្តង នេះបើយោងតាមពិនិត្យស្លាកស្នាមនៅកន្លែងកើតហេតុ រថយន្តបង្ក(មិនស្គាល់)អាចធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។

លោក វរសេនីយ៍ត្រី បន្តទៀតថា សាកសពបានឆ្លងមតិយោបល់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ច យកទៅចាត់ចែងតាមប្រពៃណីនៅវត្តតាកែវក្រោម ៕ ប៉ឹម ពិន

ae (2) ae ae (1)


ចែករំលែក៖