ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនអ្នកសង្ស័យប្រើប្រាស់គ្រឿងញៀនបាន១១នាក់ និងដកហូតម៉ូតូ១គ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងអធិការនគរបាលខណ្ឌសែនសុខ បើកយុទ្ធនាការបង្ក្រាបអ្នកប្រើប្រាស់គ្រឿងញៀន ហើយជាលទ្ធផលកម្លាំងខាងលើបានឃាត់ខ្លួនមនុស្សចំនួន១១នាក់ និងដកហូតម៉ូតូ១គ្រឿងផងដែរ ។

ប្រត្តិបត្តិការខាងលើនេះ កើតឡើងកាលពីវេលាម៉ោង២៣និង០០នាទី ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០១៧ ត្រង់ចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

លោកម៉ក់ ហុង អធិការខណ្ឌ បានមានប្រសាសន៍ថា ដោយមានបទបញ្ជាពីលោកអគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញរងនៃ អយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបាន បញ្ជាមកលោកឲ្យចុះសហការ និងធ្វើរដ្ឋបាលនៅចំណុចខាងលើ ដែលជាតំបន់ស្មុគស្មាញ ទើបលោកដឹកនាំកម្លាំងចុះមកបង្ក្រាបឲ្យដូចភ្លៀងរលឹម ក្នុងនោះឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនបានចំនួន១១នាក់ និងដកហូតម៉ូតូមួយគ្រឿងផងដែរ យកទៅសាកសួរនៅអធិការដ្ឋានខណ្ឌសែនសុខ ។

គួរបញ្ជាក់ថា នៅដើមឆ្នាំ២០១៧ នគរបាលខណ្ឌសែនសុខបានបើកយុទ្ធនាការអោយដូចភ្លៀងរលឹម ដោយចុះចាប់គ្នាទាំងយប់ ទាំងថ្ងៃតែម្តង និងបានប្រមូលក្រុមក្មេងដែលតែងតែដើរចោលផ្ទះ មកប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀន និងខ្លះមកលេងល្បែងស៊ីសងខុសច្បាប់ជាច្រើននាក់ ហើយទោះជានៅដើមឆ្នាំ២០១៧នេះ ខាងអគ្គស្នងការនគរបាលបានដាក់គោលការណ៍ត្រូវយកបញ្ហាគ្រឿងញៀនជាបញ្ហាចំបងក៏ដោយ តែសកម្មភាពចុះបង្ក្រាប់នេះតែងតែកើតមានឡើងជារឿយៗ នៅក្នុងខណ្ឌសែនសុខនេះ ។

បច្ចុប្បន្ន ក្រុមអ្នកសង្ស័យប្រើប្រាស់គ្រឿងញៀន រួមទាំងវត្ថុតាងខាងលើត្រូវបាននាំខ្លួនយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ៕ តុង សីហា

dw (4) dw dw (1) dw (2) dw (3)


ចែករំលែក៖