ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋជាង១០គ្រួសារលើកគ្នាទៅសាលាសង្កាត់ប្រឆាំងមួយគ្រួសារមិនឲ្យលើកអង់តែនទូរស័ព្ទលើដំបូលផ្ទះ

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋជាង១០គ្រួសារបានកើតទុក្ខមិនសុខចិត្តជាមួយនឹងប្រជាពលរដ្ឋមួយគ្រួសារដែលបានជួលដំបូលផ្ទះ ឲ្យខាងក្រុមហ៊ុនទូរស័ព្ទដាក់អង់តែននៅលើដំបូលផ្ទះ ហើយពួកគាត់បានអះអាងថា បានបង្កផលប៉ះពាល់ការរស់នៅ ពិសេសប៉ះពាល់សុខភាពពួកគាត់យ៉ាងធ្ងន់ធ្ងរនៅពេលបច្ចុប្បន្នក៏ដូចជានៅពេលអនាគត។

ប្រជាពលរដ្ឋខាងលើជាអ្នករស់នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយពួកគាត់បានលើកគ្នាទៅកាន់សាលាសង្កាត់ ដើម្បីឲ្យអាជ្ញាធរជួយអន្តរាគម៍កាលពី វេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧។

ប្រជាពលរដ្ឋទាំងនោះបានលើកឡើង ថា ពួកគាត់ទាំងអស់គ្នាដែលបានលើកគ្នា មកកាន់សាលាសង្កាត់ដើម្បីស្វែងរកការ អន្តរាគមន៍ពីអាជ្ញាធរនានាពេលនោះគឺ ដោយសារតែមានគ្រួសារមួយដែលជាអ្នករស់នៅក្នុងភូមិជាមួយគ្នានោះដែរបានជួលដំបូលផ្ទះរបស់ខ្លួន ស្ថិតនៅជាប់នឹងក្បែរ ផ្ទះរបស់ពួកគាត់ទៅឲ្យក្រុមហ៊ុនទូរស័ព្ទ មួយដើម្បីដំឡើងអង់តែន។ ពួកគាត់យល់ ថា ការដាក់អង់តែននោះវាជាសិទ្ធិរបស់ ម្ចាស់ផ្ទះមែន ប៉ុន្តែវាបានបង្កការភ័យខ្លាចសម្រាប់ពួកគាត់ទាំអស់គ្នាដែលជាអ្នករស់នៅជិតខាងទៅវិញទេ ។

ប្រភពដដែលនោះបាននិយាយបន្តទៀត ថា ពួកគាត់មានការព្រួយបារម្ភពីផលប៉ះពាល់ក្នុងការរស់នៅ ជាពិសេសបំផុតនោះគឺផលប៉ះពាល់ដល់សុខភាពពីវិទ្យុសកម្ម របស់អង់តែននោះតែម្ដងដែលនាំឲ្យពួក គាត់ ជាពិសេសកូនចៅពួកគាត់មានជំងឺ តម្កាត់និងគ្រោះថ្នាក់ផ្សេងៗ។ ដោយសារ តែបែបនេះហើយទើបពួកគាត់នាំគ្នាទៅ កាន់សាលាសង្កាត់ដើម្បីស្វែងរកដំណោះស្រាយ ហើយខណៈនោះក្រុមហ៊ុនទូរស័ព្ទកំពុងឲ្យកម្មករដំឡើង ប៉ុន្តែពេលទៅដល់សាលាសង្កាត់ដោយសារតែលោកចៅ សង្កាត់ជាប់រវល់ទើបលើកពេលដោះស្រាយ ទៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧វិញ ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖