ព័ត៌មានទាន់ហេតុការណ៍៖

ដេញគប់កញ្ចក់រថយន្តគេពេលគេដេញបុកវិញ រត់ចោលម៉ូតូ

ចែករំលែក៖

ភ្នំពេញ ៖ បុរស២នាក់បានជិះម៉ូតូមួយគ្រឿងដេញគប់កញ្ចក់រថយន្តមួយគ្រឿង តែត្រូវម្ចាស់រថយន្តបើកដេញបុកវិញនិងស្រែកថាចោរៗធ្វើអោយបុរសទាំង២នាក់នោះភ័យស្លន់ស្លោរត់ចោលម៉ូតូរបស់ខ្លួន ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចមុខដេប៉ូ រ៉ាឌី លក់គ្រឿងសំណង់ ស្ថិតក្នុងភូមិព្រៃកំបុត សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។

បើតាមសម្តីអ្នកបើករថយន្តស្ទួចដឹកស៊ីម៉ង់ត៍បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានបើករថយន្តម៉ាកហ៊ីណូ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3A-2555 ប្រភេទរថយន្តស្ទូច បើកចេញពីដឹកស៊ីម៉ង់ត៍នៅដេប៉ូដឹកបើករ៉ឺយ៉ែថយក្រោយចេញមកវិញទិសដៅពីជើងទៅត្បូង ស្រាប់តែម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CV-0261 ជិះគ្នា២នាក់ក្នុងទិដៅពីកើតទៅលិចយ៉ាងលឿន ពេលមកដល់ចំណុចកើតហេតុដោយសាររថយន្តរបស់គាត់ចេញពីដេប៉ូនៅពាំងកណ្តាលផ្លូវធ្វើឲ្យម៉ូតូដែលជិះលឿនចាប់ហ្វ្រាំងអូសតែមិនបានដួលទេ រួចក៏បានបើកចេញទៅបញ្ច្រាសគ្នា លុះរថយន្តរបស់គាត់បើកជិតដល់ខ្លោងទ្វារវត្តជន្លង់ម្លូហើយ ស្រាប់តែម៉ូតូបង្កខាងលើបត់ត្រឡប់ក្រោយដេញតាមវ៉ា រួចយកដុំថ្មគប់កញ្ចក់រថយន្តរបស់គាត់បណ្តាលឲ្យបែកកញ្ចក់មើលក្រោយមួយចំហៀងខាងឆ្វេង រួចជិះម៉ូតូរត់គេច ភ្លាមៗនោះអ្នកបើករថយន្តបានបើកដេញតាមរហូតម៉ូតូបង្កជិះដួល ហើយភាគីខាងរថយន្តបានស្រែកថា «ចោរៗ» ធ្វើឲ្យម្ចាស់ម៉ូតូភ័យស្លន់ស្លោរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ ភាគីខាងរថយន្តបានទូរស័ព្ទហៅសមត្ថកិច្ចឲ្យមកអន្តរាគមន៍យកម៉ូតូយកទៅរក្សាទុកនៅប៉ុសិ៍្តនគបាលរដ្ឋបាលភ្លើងឆេះរទេះ រង់ចាំម្ចាស់មកដោះស្រាយសងកញ្ចក់រថយន្តវិញ ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖