ព័ត៌មានទាន់ហេតុការណ៍៖

ចាប់រថយន្តសាំយ៉ុងពណ៌ស ពាក់ស្លាកលេខ 2Y8445 ដឹកឈើសរសរ៨ដើម និងក្តារ១៩សន្លឹក

ចែករំលែក៖

ខេត្តក្រចេះ៖ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង១១និង៣០នាទី អធិការនគរបាលស្រុកសំបូរ ទទួលបានបញ្ជាពីលោក ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ស្នើសុំកម្លាំងអធិការនគរបាលស្រុកសំបូរ រួមសហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ (ស្រុកសំបូរ) ដើម្បីចាប់រថយន្តសាំយ៉ុងពណ៌ស ពាក់ស្លាកលេខ 2Y8445 ដឹកឈើសរសរ៨ដើម និងក្តារចំនួន១៩សន្លឹក ដែលមានឈ្មោះ ឈៀក ឆៃ និងបក្ខពួក២នាក់ ទៀតឈ្មោះ ព្រំ ចាន់នេ និងឈ្មោះ សាន សុជាតិ  ដែលឡាននោះនៅខាងក្រោយផ្ទះឈ្មោះ ស៊ីម គឹមស៊ា ជាមន្ត្រីការពារព្រៃឈើ និងសិទ្ធិពលរដ្ឋ (អង្គការក្រៅរដ្ឋាភិបាល)ស្ថិតនៅចំណុចអូរពោរ ភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរខេត្តក្រចេះ។

ពេលបានឃើញអ្នកទាំង៣ ដែលជាម្ចាស់ឡានឈើ កំពុងផឹកស៊ីជាមួយមន្ត្រីអង្គការខាងលើ ចំនួន ៥នាក់ ហើយកម្លាំងនគរបាលស្រុកសំបូរ និងកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ បានឃាត់ខ្លួនអ្នកទាំង៣ ដែលជាម្ចាស់ឡានដឹកឈើ ព្រមទាំងឡាន និងឈើ យកមកសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ដើម្បីបន្តនីតិវិធី ។

ក្រោយមកលោកព្រះរាជអាជ្ញារង ធុច បញ្ចសន្តិភាព បានបញ្ជាអោយឃាត់ខ្លួនមន្ត្រីអង្គការខាងលើទាំង៥ នាក់ទៀត ។

តាមការឆ្លើយបំភ្លឺរបស់ម្ចាស់ឡានដឹកឈើបានអោយដឹងថា កន្លងមកមន្ត្រីអង្គការទាំងនោះ តែងតែប្រដេញឡានដឹកឈើ រៀងរាល់ពេលដែលពួកគេដឹកឈើ ។ នគរបាលស្រុកសំបូរ ក៏បានបន្តឃាត់ខ្លួនទាំង៥ នាក់ទៀត ១ ឈ្មោះ ស៊ីម គឹមស៊ា , ២ ឈ្មោះ រាជ ប្រកប , ៣ ឈ្មោះ ថៃ ណាង ,៤ ឈ្មោះ ហ៊ុន ចាន់ថ្លា និងឈ្មោះ ឡៃ សេងហ៊ាប ។

អ្នកទាំង៥ នាក់នេះ មានតែឈ្មោះ ស៊ីម គឹមស៊ា តែម្នាក់ទេ ដែលជាមន្ត្រីអង្គការការពារព្រៃឈើ និងសិទ្ធិពលរដ្ឋ ។ ចំណែកឯ៤ នាក់ទៀត ជាប្រជាពលរដ្ឋ ត្រូវបានឈ្មោះ ស៊ីម គឹមស៊ា ហៅមកនៅជាមួយដើម្បីបានកម្រៃខ្លះ ហើយអ្នកទាំង៥ ត្រូវបានលោកព្រះរាជអាជ្ញារង ធុច បញ្ចសន្តិភាព អោយយកមកអធិការដ្ឋាននគរបាលស្រុកសំបូរ រង់ចាំថ្ងៃស្អែក ដើម្បីបញ្ជូនទៅព្រះរាជអាជ្ញា បន្តនីតិវិធីតាមច្បាប់ ។

សូមបញ្ជាក់បន្ថែមថា: ក្រោយពេលសមត្ថកិច្ចធ្វើការឆែកឆេរក្នុងឡានរបស់ឈ្មោះ ស៊ី គឹមស៊ា រកឃើញកាំបិតខ្វែវ និងកាំបិតបុ័ងតោ៥ដើម ៕ ឌឹម សួន

ab (9) ab (8) ab (7) ab (6) ab (5) ab (4) ab (3) ab (2) ab (1) ab ab (10)


ចែករំលែក៖